ដោយ៖វណ្ណៈ/ព្រះសីហនុ៖មន្ត្រីសាលាក្រុងព្រះសីហនុបានឱ្យបណ្តាញផ្សព្វផ្សាយដឹងនៅព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២០នេះថារឿងសំរាមនៅតំបន់ទំនប់រលកដោយពុំមានការចូលរួមសហការល្អពីពលរដ្ឋមួយចំនួននោះទេបញ្ហាបំពុលបរិស្ថានបានកើតមានជាបន្តបន្ទាប់ ។
បើតាមមន្ត្រីថាក្រៅពីពលរដ្ឋខ្លះបោះចោលសំរាមក្រោមផ្ទះសង់លើទឹកក៏មានពលរដ្ឋខ្លះបោះសំរាមតាមលូបង្ហូរទឹកនិងនៅតាមផ្លូវរថភ្លើងជាដើម។ក្នុងនោះបើទោះជាមានការអប់រំពន្យល់ឬការដាក់ស្លាកសញ្ញាហាមឃាត់ យ៉ាងណាក្តីក៍ការបោះសំរាមអនាធិបតេយ្យនៅតែកើតមាន។
ជុំវិញបញ្ហានេះកន្លងមកអាជ្ញាធរខេត្តក្រុងព្រះសីហនុធ្លាប់ធ្វើយុទ្ធនាការតូចធំរួមគ្នាសម្អាតសំរាមនៅតំបន់ទំនប់រលកនេះជាបន្តបន្ទាប់ផងដែរ។ប៉ុន្តែការសំអាតសំរាមនៅតំបន់នោះនៅមិនទាន់ទទួលបានជោគជ័យនៅឡើយ។ដើម្បីឱ្យតំបន់ទំនប់រលកស្អាតលែងមានសំរាមមានតែការចូលរួមពីពលរដ្ឋនិងសហគមន៍ទាំងអស់ ទើបបាន បើពឹងតែលើការប្រមូលកម្លាំងសម្អាត មិនទទួលបានលទ្ធផលឡើយ ៕S/