ដោយគូលែន/សៀមរាប៖កាលពីព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២០នេះនៅកន្លែងម៉ាស្សាយីហោឈ្មោះដើមឬស្សីស្រុកស្ថិតនៅឃុំរលួសលិចស្រុកប្រាសាទបាគងមានបុរសម្នាក់បានស្លាប់នៅក្នុងកន្លែងម៉ាស្សាខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបាននិយាយថានៅវេលាម៉ោង៨និង៤០នាទីមានបុរសម្នាក់ឈ្មោះទ្រីឆេងអាយុ៦៥ឆ្នាំរស់នៅភូមិទឹកលិចឃុំបឹងមាលាស្រុកស្វាយលើបានចូលមកម៉ាស្សានៅហាងម៉ាស្សាមួយកន្លែង ស្ថិតនៅឃុំរលួសលិច ស្រុកប្រាសាទបាគងមានយីហោឈ្មោះ ដើមឬស្សីស្រុក ដោយប្រាប់ថាមិនសូវស្រួលខ្លួន។
សមត្ថកិច្ចបានបន្តថាក្រោយពីចូលម៉ាស្សាបានបន្តិចស្រាប់តែជនរងគ្រោះបានបាត់មាត់បាត់កលែងកំរើកខ្លួនតែម្តងបណ្តាលឱ្យភ្ញាក់ដល់សមត្ថកិច្ច។ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើកោសល្យវិច្ឆ័យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ និងដាច់សរសៃឈាមខួក្បាល៕S/
រូបភាព: បុរសម្នាក់ចូលម៉ាស្សា ស្រាប់តែខ្យល់គស្លាប់នៅកន្លែងម៉ាស្សា៕គូលែន