Home ព័ត៌មានអន្តរជាតិ បុរសថៃម្នាក់ស...

បុរសថៃម្នាក់ស្លាប់ដោយសារមេរោគផ្សេងៗបូករួមទាំងមេរោគកូរ៉ូណា

វេជ្ជបណ្ឌិតថៃនិយាយថា បុរសថៃម្នាក់បានស្លាប់ដោយសារមេរោគចម្រុះរាប់ទាំងមេរោគកូរ៉ូណា ទោះបីក្រុមន្ត្រីមានការស្ទាក់ស្ទើរក្នុងការប្រកាសផ្តាច់មុខនៅថ្ងៃចន្ទទី២មីនានេះថាអ្នកជំងឺស្លាប់គឺដោយសារវីរុសកូរ៉ូណាតែមួយមុខក៏ដោយ។

បុរសអាយុ ៣៥ ឆ្នាំត្រូវបានពិនិត្យឃើញជំងឺគ្រុនឈាមកាលពីខែមករា មុនពេលវេជ្ជបណ្ឌិតរកឃើញវីរុសកូរ៉ូណានៅ២សប្តាហ៍ក្រោយ ហើយបានផ្ទេរគាត់ទៅមន្ទីរពេទ្យ Bamrasnaradura កន្លែងដែលអ្នកជំងឺកូរ៉ូណាជាច្រើននាក់កំពុងសម្រាកព្យាបាល។

ក្រុមមន្ត្រីគ្រប់គ្រងជំងឺបាននិយាយថា គាត់បានធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ត្រឹមថ្ងៃទី១៦កុម្ភៈ ប៉ុន្តែជំងឺសួតបានបណ្តាលឱ្យខូចសរីរាង្គជាច្រើន ហើយត្បិតទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុសក្តី ក៏បុរសនេះនៅតែស្លាប់កាលពីថ្ងៃសៅរ៍ទី២៩កុម្ភៈ។

ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលនៅថ្ងៃចន្ទនេះមិនប្រកាសថាការស្លាប់របស់បុរសនេះបណ្តាលមកពីវីរុសកូរ៉ូណានោះទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកថាវីស៊ីន វិស្នុយោធិន បាននិយាយអំឡុងសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃចន្ទថា “យើងមិនបានលាក់បាំងព័ត៌មានទេ ព្រោះហេតុផលនៃមរណភាពរបស់គាត់មិនមែនជារឿងបន្ទាន់។ យើងនឹងប្រកាសវានៅពេលទ្ធផលច្បាស់លាស់និងផ្លូវការ”។

ប្រសិនបើបញ្ជាក់ នោះការស្លាប់នេះនឹងក្លាយជាករណីទីមួយបង្កឡើងដោយវីរុសកូរ៉ូណានៅថៃ។

ថៃបច្ចុប្បន្នមានអ្នកឆ្លងវីរុសកូរ៉ូណា ៤៣​ នាក់។ មនុស្ស៣១នាក់បានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ៕ ដោយ៖ កញ្ញាដាលីស

ថៃបច្ចុប្បន្នមានអ្នកឆ្លងវីរុសកូរ៉ូណា ៤៣​ នាក់ ហើយមនុស្ស៣១នាក់បានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...