ដោយៈ​សុផល​/​ភ្នំពេញៈ​ម៉ាស៊ីនត្រជាក់​ស៊​រី​ថ្មី​បច្ចេកវិទ្យា​ចុងក្រោយ​ម៉ាក​Breezeless​ឆ្នាំ​២០២០​ដែល​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​ថ្មី​ការ​សន្សំសំចៃ​ភ្លើង​បាន​ខ្ពស់​រហូតដល់​៧៥​ភាគរយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ត្រឹមតែ​១​យប់​១​គីឡូវ៉ាត់​ប៉ុណ្ណោះ​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​ក្រុមហ៊ុន​Midea​ដែល​បានធ្វើ​ពិធី​សម្ពោធ​ម៉ាស៊ីនត្រជាក់​និង​ថ្លែងអំណរគុណ​ដល់ដៃ​គូស​ហ​ការ​ក្នុង​ឆ្នាំ​២០២៩​នៅ​ដឹ​ព្រេ​នៀ​សេន​ធ័​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​។​នៅក្នុង​ឱកាស​នេះ​ក៏មាន​ការដាក់​តាំង​បង្ហាញ​ផលិតផល​ផ្សេងៗ​ផងដែរ​។​

​ក្រុមហ៊ុន Midea គឺជា​ក្រុមហ៊ុន​នាំចូល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុងផ្ទះ មានដូចជា​ទូរ​ទឹក​ក ម៉ាស៊ីន​បោក​សំលៀកបំពាក់ ម៉ាស៊ីនត្រជាក់​និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ទៀត​ប្រើប្រាស់​ក្នុ​ផ្ទះបាយ​។ ក្រុមហ៊ុន​Midea​បានប្រកាស​ផងដែរ​ថា​នឹង​នាំចូល​ផលិតផល​ផ្សេងៗ​របស់​ម៉ាក​TOSHIBA​បន្ថែមទៀត​មក​ទីផ្សារ​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ផងដែរ​លោក​OwenXu​នាយ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​Midea​បាន​មានប្រសាសន៍ថា​៖​ក្នុង​ឆ្នាំ​២០២០Midea​បាន​ផលិត​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​Breezeless​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​ត្រឹមតែ​១​យប់​១​គីឡូវ៉ាត់​ដែល​បាន​បំពាក់​បច្ចេកវិទ្យា​ថ្មី​។​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី Breezeless ឆ្នាំ 2020 នេះ​មាន​សមត្ថភាព​ខ្ពស់​និង​មុខងារ​ពិសេស​ជាច្រើន​។​

BreezelessSavingMidea​ជា​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​បច្ចេកវិទ្យា​ថ្មី​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​១​យប់​១​គីឡូវ៉ាត់​ផ្ដល់ជូន​លោកអ្នក​នូវ​អត្ថប្រយោជន៍​ច្រើន​ទ្វេដង​ទៅលើ​ការ​សន្សំសំចៃ​ភ្លើង​រហូតដល់​៧៥​ភាគរយ​។​Breezelesssoft​ដែលមាន​បច្ចេកវិទ្យា​TwinFlapTM​ដែលមាន​រន្ធ​តូចៗ​ចំនួន​៧៩២៨​រន្ធ​បច្ចេកវិទ្យា​ថ្មី​បែងចែក​លំហូរ​ខ្យល់​ទៅបាន​គ្រប់​ទិស​ក្នុងពេល​តែមួយ​អាច​ផ្តល់ជូន​លោកអ្នក​នូវ​អារម្មណ៍​ត្រជាក់​។​

Breezeless- Surround ការ​រចនា​ម៉ូត​អក្សរ s អាច​បញ្ចេញ​ខ្យល់​ត្រជាក់​3D បាន ៣​មុខ​ក្នុងពេល​តែមួយ បញ្ចេញ​ភាព​ត្រជាក់​តែ​គ្មាន​ខ្យល់​នៅ​សងខាង​អក្សរ​S​នឹង​នៅ​ចំ​ពីមុខ​។​Breezelessspeed​ផតល់​ខ្យល់​ត្រជាក់​រហ័ស​ទាន់​ចិត្ត​ជាមួយនឹង​ការបើក​ផ្នែក​ខាងមុខ​ដែល​ទទឹង​៧០​មី​ល្លី​ម៉ែត​និង​កង់​កង្ហារ​ល្បឿន​លឿន​អាច​បញ្ចេញ​ខ្យល់​ត្រជាក់​ក្នុង​៤០​វិនាទី​ធ្វើឱ្យ​ខ្យល់​ត្រជាក់​ពី​ម៉ាស៊ីនត្រជាក់​ហើយ​ត្រជាក់​សាយភាយ​សព្វ​ពេញ​បន្ទប់ ។​

BreezelessSense​ដែលមាន​មុខងារ​បី​ប្រភេទ​ផ្សេងគ្នា​អាច​បញ្ចេញ​ខ្យល់​បាន​បី​កំ​រឹត​:​ខ្យល់​ត្រជាក់​តិចៗ​,​ខ្យល់​ត្រជាក់ស្រាល​ស្រទន់​និង​ខ្យល់​បាញ់​ចេញទៅ​ឆ្ងាយ​។​Breezelesssmart​លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​(App)MideaAir​គឺជា​កម្មវិធី​(App)​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី​(App)MideaAir​លោកអ្នក​អាច​ឆែក​មើល​នឹង​បញ្ជា​បើក​ម៉ាស៊ីនត្រជាក់​បាន​ពី​ចំងាយ​។​ទោះជា​អ្នក​មិនបាន​នូវផ្ទះ​ក៏ដោយ​កម្មវិធី​(App)MideaAir​ផ្តល់​ភាពងាយស្រួល​សម្រាប់​លោក​អ្នក​#Smart#Easy​។​BreezelessSilence​មា​ស៊ីន​ដំណើរ​កាល​គ្មាន​សំលេង​រំខាន​ដោយ​ប្រើប្រាស់​ត្រឹមតែ​21dB​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​គេង​លក់​ស្កប់ស្កល់​។​

​លោក​OwenXu​នាយ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​Midea​បានបញ្ជាក់​ទៀតថា​Midea​នឹង​បន្ត​បង្កើត​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទំនើបៗ ទាន់សម័យ​ផ្តល់នូវ​គុណភាព​ល្អ​នឹង​សេវាកម្ម​រហ័ស​ដល់​អតិ​ថិ​ជន​ទាំងអស់ ។​ម៉ាក​Midea​ជា​ពាណិជ្ជសញ្ញា​មួយ​ដែល​ទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ​។​ប្រែ​ន​Midea​ជា​ប្រែ​ន​ដែល​ឈរ​នៅលើ​ទីផ្សារ​ទូរ​ទាំង​ប្រទេស​អស់​រយៈពេល ៥១​ឆ្នាំ ហើយ​នៅតែ​បន្ត​ឈានទៅ​មុខ ។

​មី​ឌា​គ្រុប​ចែកចាយ​លក់​ផលិតផល​ម៉ាក​Midea​នៅលើ​បណ្តាល​ប្រទេស​ជាង​១៥០​ប្រទេស​និង​នៅ​គ្រប់​តំបន់​លើ​ពិភពលោក​។​Midea​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ដាក់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ជាទី​ស្រឡាញ់​របស់លោក​អ្នក​មានដូចជា​(​ម៉ាស៊ីនត្រជាក់​ទូរ​ទឹកកក​ម៉ាស៊ីនបោកខោអាវ​ទូរ​ក្លាសេ​កង្ហារ​កង្ហារ​ត្រជាក់​,​ឆ្នាំង​ដាំបាយ​,​ចង្ក្រានអគ្គិសនី​,​កំសៀវ​អគ្គិសនី​,​ម៉ាស៊ីនទឹក​ក្តៅ​ទឹក​ត្រជាក់​,​ម៉ាស៊ីនទឹក​ក្រឡុក​និង​មាន​ទំនិញ​ជាច្រើន​ទៀតផង​ដែរ​៕S/​