Home ព័ត៌មានអន្តរជាតិ ក្រុង​វូ​ហាន​...

ក្រុង​វូ​ហាន​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន ដោយសារ​ចំនួន​អ្នក​ឆ្លង​ថ្មី​ធ្លាក់ចុះ​

​ទីក្រុង​វូ​ហាន​របស់​ចិន​ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺ​Covid-19​បាន​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​របស់​ខ្លួន​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ដែល​ត្រូវបាន​សង់​ដោយ​ប្រ​​ញាប់​ប្រញាល់​ចំនួន​១៦​ដើម្បី​ទទួល​អ្នក​ជម្ងឺ​រាប់រយ​រាប់ពាន់​ក្នុង​មួយថ្ងៃ​នៅ​ដំណាក់កាល​មួយ បន្ទាប់​ពី​មន្ទីរពេទ្យ​នេះ​បញ្ចេញ​អ្នក​ជម្ងឺ​ជា​សះស្បើយ​ពី​ជម្ងឺ​ចុងក្រោយ​​របស់ខ្លួន នេះ​បើ​តាម​ទូរទស្សន៍ CCTV​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០២​មីនា​។​

​ព័ត៌មាន​ស្តីពី​ការបិទ​មន្ទីរពេទ្យ​នេះ​កើតឡើង​ចំពេល​ខេត្ត​ហ៊ូ​ប៉ី​ដែលជា​ចំណុច​ស្នូល​នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស​COVID-19 បាន​រាយការណ៍​ចំនួន​ករណី​ឆ្លង​ថ្មី​តិច​​ជាង ២០០​ករណី​ជា​លើកដំបូង ចាប់តាំងពី​ខែ​មករា​មក​។​

​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​០២​ខែ​មីនា​ថា​ខេត្ត​ហ៊ូ​ប៉ី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១៩៦​ករណី​កាលពី​ថ្ងៃអាទិត្យ​គឺ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​​ចំនួន​៥៧០​ករណី​កាល​ពី​មួយ​ថ្ងៃមុន និង​ជា​ចំនួន​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃទី ២៤ ខែ​មករា​មក​។​

​ការធ្លាក់ចុះ​នេះ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ទីក្រុង​វ៉ូ​ហាន​នៅ​ខេត្ត​នេះ ដែល​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៩៣ ករណី​ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃទី ២៦ ខែ​មករា​មក​។​

​ជាទូទៅ ប្រទេស​ចិនដីគោក មាន​ការឆ្លង​ថ្មី​ចំនួន​២០២ ករណី​ដែល​ជា​ចំនួន​ឆ្លង​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃទី ២២​ខែ​មករា​មក​។​

​ដោយ​មិន​រាប់បញ្ចូល​ករណី​ឆ្លង​ថ្មី​នៅ​ខេត្ត​ហ៊ូ​ប៉ី មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៦​ករណី​ប៉ុណ្ណោះ​នៅ​ប្រទេស​ចិនដីគោក​ដែលជា​ចំនួន​ទាប​បំផុត​ចាប់តាំងពី​ខែ​មុន​មក​។​ តាម​ចំនួន​នោះ​នាំ​ឱ្យ​មាន​ចំនួន​ករណី​ឆ្លង​សរុប​ដែល​បាន​បញ្ជាក់​នៅ​ប្រទេស​ចិន​ដីគោក រហូតដល់​ពេល​នេះ​គឺ​មាន​៨០.០២៦​ករណី​។

​គិត​មក​ត្រឹម​ចុង​ថ្ងៃអាទិត្យ ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ នៅ​ប្រទេស​ចិនដីគោក​នេះ​បាន​កើនឡើង​ដល់ ២.៩១២ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុគ្គលិក​ពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​នៅ​ក្រុង​វូ​ហាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...