ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ថវិកាចំនួន៣៨លានរៀលត្រូវបានលោកជា លីសែ តំណាងលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាំយកទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យមនុស្សធម៌នេះត្រូវ ចំណាយថវិកាសម្រាប់ទ្រទ្រង់មិនក្រោម ៥០លានដុល្លារនោះទេ ក្នុងមួយឆ្នាំៗ។

ពីធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ មិនា ២០២០ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញដោយមានវត្តមានលោកជាលីសែតំណាងលោកឡុងឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោកនង ពិសិដ្ឋ អនុប្រធានមូលនិធិគន្ធបុប្ផា លោកគី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងសមាជិករបស់ CEO Master Clubជាច្រើននាក់ផងដែរ។
លោកជាលីសែបានឲ្យដឹងថា៖ការបង្កើតឱ្យមានមូលនិធិនេះគឺផ្តើមចេញពីអង្គសិក្ខាសាលាដែលមានការចូលរួមពីសមាជិករបស់CEOMasterClubបានថវិកាចំនួនជាង៣៨លានរៀលដើម្បីយកថវិកាទាំងនេះមកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាហើយសកម្មភាពនេះធ្វើឡើងក្នុងមួយឆ្នាំពីរដងតាមរយៈសិក្ខាសាលា។

លោកជាលីសែបញ្ជាក់ថាការប្រមូលថវិកានេះយើងប្រើប្រាស់រយៈពេលខ្លីទទួលបានថវិកាចំនួន៣៨លានរៀល ហើយការងារមនុស្សធម៌នេះ ក្រុមការងាររបស់ស្ថានទូតដូចជា សមាជិករបស់ CEO MasterClubនឹងបន្តសកម្មភាពមនុស្សធម៌នេះបន្តទៀតដើម្បីចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ឆ្លៀតក្នុងឱកាសនោះដែរ លោកជា លីសែក៏បានអំពាវនាវ បន្ថែមទៅបងប្អូនមិត្តភ័ក្ត ជាពិសេសអ្នកនៅកូរ៉េ និងធ្លាប់នៅប្រទេសកូរ៉េ សូមចូលរួមសកម្មភាពមនុស្សធម៌នេះជាមួយគ្នា ។

លោកនងពិសិដ្ឋអនុប្រធានមូលនិធិគន្ធបុប្ផាដែលជាអ្នកទទួលថវិកាមនុស្សធម៌ខាងលើនេះបានឱ្យដឹងថា៖ មន្ទីរពេទ្យគន្ធបុប្ផា បានបង្កើតមូលនិធិគន្ធបុប្ផា ឡើងកាលពីថ្ងៃទី១១ ខែ ៤ ឆ្នាំ២០១៨ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាស្ថាបនិកនិងលោកអូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមប្រឹក្សា។
ក្រោយពីបានបង្កើតនូវមូលនិធិនេះ យើងកសាងសមាជិកបានចំនួនជាង ៥ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាង១៦ លាននាក់ ដែលចំនួននេះបានបង្ហាញថា សមាជិករបស់មូលនិធិគន្ធបុប្ផា នូវមានចំនួនតិចតូចនៅឡើយ ។

លោកសូមអោយប្រជាពលរដ្ឋកម្ពុជាចូលរួមជាសមាជិកឱ្យបានច្រើនដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធៈបុប្ផាដោយសារមន្ទីរពេទ្យនេះបានជួយសង្គ្រោះដល់កុមារកម្ពុជានៅទូទាំងប្រទេសដោយក្នុងមួយថ្ងៃៗមានកុមារកម្ពុជាចូលទៅព្យាបាលនៅមន្ទីរពេទ្យនេះមិនតិចជាង២០០០នាក់ឡើយហើយក្នុងមួយឆ្នាំៗក៏បានចំណាយថវិកាសម្រាប់ទ្រទ្រង់មិនក្រោម ៥០លានដុល្លារនោះដែរ។
ជាចុងក្រោយជួសមុខឲ្យមូលនិធិ លោកសូមថ្លែងអំណរគុណដល់ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ លោកគ្រូ អោម សេងបូរ៉ា លោកគ្រូ ឃីម សុខហេង សមាជិករបស់ CEO Master Club និងក្រុមការងាររៀបចំគ្រប់ផ្នែក ដែលបានជំរុញឱ្យមានអង្គសិក្ខាសាលាខាងលើកើតឡើងរហូតទទួល បានថវិកាចំនួនជាង ៣៨លានរៀល ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ៕S/
