Home ព័ត៌មានអន្តរជាតិ ​ប្រហារជីវិតប...

​ប្រហារជីវិតបុរស​ចិន​ម្នាក់​ចំពោះការចាក់​សម្លាប់​សន្តិសុខ​នៅ​កន្លែង​ត្រួតពិនិត្យ​វីរុស​

​តុលាការ​ចិន​បាន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​ដោយ​សារបាន​ចាក់​សម្លាប់​មន្ត្រី​២​នាក់​នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ។​

​វីរុស​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៨០.០០០ នាក់​និង​បាន​សម្លាប់​មនុស្ស​ជិត​៣.០០០ នាក់​នៅ​ប្រទេស​ចិន​ដីគោក​ដែលនាំឱ្យ​មាន​បណ្តាញ​ត្រួតពិនិត្យ​ជា​ទូទៅ​​ដោយ​ការត្រួតពិនិត្យ​សីតុណ្ហភាព​ខ្លួន ការ​រឹតត្បិត​ការធ្វើដំណើរ ការត្រួតពិនិត្យ​តាម​លំនៅដ្ឋាន​និង​ការបិទ​ផ្លូវចេញចូល​នៅ​ទូទាំង​ប្រទេស​ចិន​។​

​ភូមិ​និង​សហគមន៍​ជា​ច្រើន​ក៏​បាន​អនុវត្ត​វិធាន​បិទ​ផ្លូវ​ចេញចូល​និង​ធ្វើ​ការត្រួតពិនិត្យ​មនុស្ស​ចេញ​ចូល​ដ៏​តឹងរ៉ឹង​ដោយផ្ទាល់​ខ្លួនឯង​ដើម្បី​ការពារ​ការឆ្លង​រាល​​ដាល​វីរុស​នេះ កុំឱ្យ​ចូល​សហគមន៍រ​បស់​ពួកគេ​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​០១​មីនា តុលាការ​បាន​កាត់ទោស​ប្រហារជីវិត​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់ បន្ទាប់ពី​គាត់​បាន​ចាក់​សម្លាប់​មន្ត្រី​២​នាក់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្នុងភូមិ​​មួយ​។​

​ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃទី​៦​ខែ​កុម្ភៈ នៅពេល បុរស​ឈ្មោះ​ម៉ា ជាន​ហ្គោ អាយុ ២៣ ឆ្នាំនេះ បាន​បើក​ឡាន​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ភូមិ​​ឡូ​ម៉េង​ខេត្ត​យុន​ណាន ជា​ទី​ដែល​គាត់​ត្រូវបាន​ឃាត់​ឱ្យ​ឈប់​។​

​បន្ទាប់​ពី លោក​ម៉ា ជាន​ហ្គោ បាន​បដិសេធ​មិន​សហការ​ជាមួយ​ក្រុម​មន្ត្រី​នោះ អ្នកដំណើរ​របស់​គាត់​បាន​ព្យាយាម​ដក​របាំង​ផ្លូវ​ចេញ ប៉ុន្តែ​នៅពេល​នោះ មន្ត្រី​មូល​​ដ្ឋា​ន​ម្នាក់ បាន​យក​ទូរស័ព្ទដៃ​ថត​សកម្មភាព​របស់​គាត់​និង​មនុស្ស​ម្នាក់​ទៀត ។ នៅពេល​នោះ​ដោយ​ខឹង​ខ្លាំង ម៉ា ជាន​ហ្គោ បាន​ចាក់​មន្ត្រី​ម្នាក់​នោះ ហើយ​ចាក់​លើ​​មន្ត្រី​ម្នាក់​ទៀត​ដែល​មក​ជួយ​ជនរងគ្រោះ​នោះ​។ មន្ត្រី​ទាំង​២​នាក់ បាន​ស្លាប់​ដោយសារ​មុខរបួស​៕​ប្រែ​សម្រួល​៖​សុខា​

ការផ្ទុះ​វីរុស​នេះ នាំឱ្យ​មាន​ការត្រួតពិនិត្យ​ដ៏​តឹងរឹង​ជាទូទៅ​នៅ​ទូទាំង​ប្រទេស​ចិន​ដោយ​ត្រួតពិនិត្យ​សីតុណ្ហភាព​ខ្លួន និង រឹតត្បិត​ការធ្វើដំណើរ​ចេញចូល ​ជាដើម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular