ដោយ:គូលែន/សៀមរាប ៖ ក្រុមការងារជំនាញផ្នែកស្ថិតិ និងអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្អូនៗក្មួយៗ សិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាគងដោយមិនគិតថ្លៃ សេវា។

ការចុះ បំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខាងលើនេះ បានធ្វើឡើង ព្រឹកថ្ងៃទី០២ខែមិនាឆ្នាំ២០២០នេះ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន បាគង ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការស្រុកប្រាសាទបាគង បាននិយាយថា ដើម្បីបង្ករលក្ខណះងាយស្រួល ពន្លឿន និងជំរុញការងារទទួលបំពេញបែបបទ និងផ្តល់អត្តសញ្ញាណបណ្ណ័ សញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ត្រូវមានអត្តសញ្ញាណបណ្ណ័សម្គាល់ខ្លួនប្រើប្រាស់អោយបានលឿនឆាប់រហ័ស រូបលោកបានដឹកនាំក្រុមការងារជំនាញផ្នែកស្ថិតិ និងអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង មកទទួលបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្អូនៗក្មួយៗ សិស្សសាលាវិទ្យា​ល័យ ហ៊ុន សែន បាគង ផ្ទាល់ដោយមិនគិតថ្លៃ សេវា។

លោកបានបន្តថា ក្រោយទទួលបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលាវិទ្យាល័យ ហ៊ុន សែន បាគង រួចរាល់ ក្រុមការងារយើងនឹងបន្តចល័ត ទៅទទួលបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ នៅតាម សាលាវិទ្យាល័យផ្សេងទៀត ក្នុងស្រុកប្រាសាទបាគង ។

លោកអធិការបានបន្តទៀតថា សម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង ដែលមានអត្តសញ្ញាណប័ណ្ណគំរូចាស់ និង អាយុចាប់ពី ១៥ ឆ្នាំឡើងទៅសូមអញ្ជើញ មកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែ គំរូថ្មី អោយបានទាំងអស់គ្នា៕/B