ដោយ:កាំពី/ក្រចេះ ៖ នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២០នេះលោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះថ្មី ដោយលោក ក្រឹម ម៉ាឌី អនុប្រធានមន្ទីរសាធារណៈ ត្រូវឡើងជំនួសលោក រស់ ដាវុធ ដែលមានភារកិច្ចផ្ទេរទៅក្រសួង ។

ក្នុងពិធីនេះដែរដោយមានការចូលរួមពី លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រធានក្រុមប្រឹក្សា ខេត្ត លោក លោកស្រី អភិបាលរង ប្រធាន អនុប្រានមន្ទីរ និងកងកម្លាំងទាំងបីប្រភេទ បានចូលរួមប្រមាណជាង៣០០នាក់។

រលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានផ្ដាំផ្ញើរដល់ប្រធានមន្ទីរទើបនិងចូលកាន់តំណែងថ្មីត្រូវបន្តយកចិត្តទុកដាក់ការងារដូចខាងក្រោម

-ត្រូវពង្រឹងសាម្គីភាពផ្ទៃក្នុងទាំងជាមួយថ្នាក់ទឹកនាំខេត្ត មន្ទីរអង្គភាពនានាក្នុងខេត្ត រដ្ឋបាលឃុំ ស្រុក និងមន្រ្តីក្រោមឱវាទ។ត្រូវបន្តដឹកនាំមន្ទីរ ដោយផ្អែកលើគោលការច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា ធានាប្រសិទ្ធភាពការងារ និងធ្វើគំរូល្អសម្រាបមន្រ្តីក្រោមឱវាទ។
-ត្រូវបន្តចូលរួមជម្រុញលើកទឹកចិត្តមន្រ្តីរាជការ ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ដើម្បីរួមគ្នាបង្កា ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ អង្ការជាតិ អន្តរជាតិ សហគម ក៍ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត។
-ការគ្រប់ក្រងមន្រ្តីរាជការ ចាំបាច់ត្រូវអនុវត្តតាមច្បាប់ និងនិតិវិធីយ៉ាងមឺងម៉ាត។ត្រូវពង្រឹងការគ្រប់ក្រងវត្តមានមន្រ្តីរាជការ ខតខំបណ្ដុះបណ្ដាលក៍សាងសមត្ថភាពដល់មន្រ្តីក្រោមឱវាទ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការ ឲ្យស្របតាមសមត្ថភាព មុខជំនាញ និងតាមតួនាទី។

លោក ពេជ្រ ប៊ុនធិនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា មន្ទីរមុខងារ​សាធារណៈ គឺជាយន្តការខ្សែបណ្ដោយ របស់ក្រសួងមុខងារសាធារណៈដែលមានតួនាទីដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ឲ្យឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងការវិវត្តជាអន្តរជាតិ ។

ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ពាក់ព័ន្ធទៅនឹងទិដ្ឋភាពសំខាន់ៗមួយចំនួនដូចជា

-ការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល

-ការកសាងការអនុវត្តនិងការពិនិត្យការអនុវត្តគោលនយោបាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល

-ការពិនិត្យនិងផ្ដល់យោបល់លើការរៀបចំរចនាសម្ព័ន្ធការងាររបស់អង្គភាពនានាថ្នាក់ក្រោមជាតិ និងការការពារផលប្រយោជន៍មន្ត្រីរាជការ ។

ហើយជាមួយគ្នានេះដែរនាពេលថ្មីៗនេះ មន្ត្រីការិយាល័យពាក់ព័ន្ធជុំវិញ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួនប្រមាណជិត ២ ម៉ឺននាក់ ក្នុងនោះមន្ត្រីរាជការចំនួន ១៦.០៩៣ នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣.៥១៩ នាក់ បានធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទូទាំងប្រទេស ។ ទាំងនេះគឺជាការបញ្ជាក់អំពីភារកិច្ច និងការទទួលខុសត្រូវបន្ថែមទៀតរបស់មន្ត្រីមុខងារសាធារណៈ។

លោក រដ្ឋមន្ត្រីក៏បានជំរុញនិងថ្នាំផ្ញើដល់ប្រធានមន្ទីរថ្មី ៖ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរឲ្យបានល្អ និងត្រឹមត្រូវទៅតាមគោលការណ៍ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល “ មន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ល្អស្មោះត្រង់ និងជាទីទុកចិត្តរបស់ប្រជាជន” -ត្រូវធ្វើការប្រាជ្ញាចិត្ត និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បន្តអនុវត្តការងារទៅថ្ងៃអនាគត នឹងខិតខំដោះស្រាយរាល់សំណូមពរ ក៏ដូចជាសេចក្តីត្រូវការជាក់ស្ដែងរបស់មន្ត្រីរាជការ ជាពិសេសនោះគឺខិតខំពង្រឹងបន្ថែមទៀតលើការទំនាក់ទំនង សហការល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងរដ្ឋបាលក្រុងស្រុកផង-ដែរត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរថែមទៀត ព្រោះមានតែសាមគ្គីភាពផ្ទៃក្នុងទេ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ នៃការផ្ដល់លទ្ធភាពឲ្យមន្ទីរទទួលបានជោគជ័យ ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួន-បន្តពង្រឹងសមត្ថភាពដើម្បីអនុវត្តតួនាទីភារកិច្ចថ្មីៗតាមរយៈ លិខិតបទដ្ឋានថ្មីពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការ និងការផ្ទេរមុខងារជាដើម -ត្រូវខិតខំការពារ និងបម្រើផលប្រយោជន៍ជូនមន្ត្រីរាជការ និងអង្គភាពនានានៅថ្នាក់ក្រោមជាតិ សំដៅជំរុញនិងលើកទឹកចិត្តដល់អង្គភាព និងមន្ត្រីរាជការទាំងនោះស្របតាម បាវចនារបស់ក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈត្រូវធ្វើជាសេនាធិការ ជូនគណៈអភិបាល និងក្រុមប្រឹក្សាពាក់ព័ន្ធ នឹងកិច្ចការមុខងារសាធារណៈប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទំនួលខុសត្រូវខ្ពស់ ៕/B