ដោយ:ប៊ុនណាត/បាត់ដំបង ៖ លោកបណ្ឌិតថោង ខុនទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកងួន រតនះអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំត្រូតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៦ឆ្នាំ២០២០ក្នុងខេត្តបាត់ដំបងនៅអគារB2នៃសាលាខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ២០២០។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបានលើកឡើងពីរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំបុណ្យទន្លេលើកទី៦ឆ្នាំ២០២០ដោយមានអនុគណះកម្មការឃោសនាផ្សព្វផ្សាយ រៀបចំការតាំងពិព័រណ៍សមិទ្ធផលនានានិងគម្រោងអភិវឌ្ឍទេសចរណ៍ មហោស្រពម្ហូបអាហារ វិថីម្ហូបអាហារ ក្រុមតន្ត្រីចល័តពេលថ្ងៃនិងតុបតែងលម្អក្នុងពិធីបុណ្យ។
លោកអភិបាលរងខេត្តបានបន្តថានេះជាលើកទី៣ហើយដែលក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តបានធ្វើការប្រជុំត្រូតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើទី៦ឆ្នាំ២០២០ក្នុងខេត្តបាត់ដំបងដោយបានសហការជាមួយនាយកដ្ឋានជម្រុញផលិតផលទេសចរណ៍ក្នុងស្រុកនិងនាយកដ្ខានអភិវឌ្ឍផលិតផលទេសចរណ៍។ត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៨ក្រោមប្រធានបទ”ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត”រួមគ្នាជាមួយការធ្វើយុទ្ធនាការ”កម្ពុជាស្អាត””បាត់ដំបងស្អាត”ក្នុងការអបអរសាទរពិធីបុណ្យទន្លេលើកទី៦ក្នុងខេត្តបាត់ដំបង។ក្រៅពីនោះមានមណ្ឌលព័ត៌មានចំនួន៦កន្លែង។មានផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចទេសចរណ៍៣យប់៤ថ្ងៃមានខេត្តបាត់ដំបង បន្ទាយមានជ័យនិងខេត្តសៀមរាប។ ការតាំងពិព័រណ៌ស្តង់លក់ផលិតផលក្នុងស្រុកនិងក្រៅស្រុកសរុបចំនួនជិត៧០០ស្តង់។ការប្រគុំតន្ត្រី៤កន្លែង។ ការតុបតែងលម្អក្លោងទ្វារចំនួន៥កន្លែងនិងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធទូទៅក្នុងក្រុង។ពិធីដាំកួនឈើធ្វើនៅសួនសម្តេចក្រឡាហោមស ខេង។លោកអភិបាលរងខេត្តបានបន្តថានៅមានអនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រ
សិល្បៈ និងព្យុហយាត្រា។ អនុគណៈកម្មការរៀបចំកីឡាលើគោកនិងកីឡាលើទឹក។ កីឡា
ជិះកង់ចម្ងាយ១៨គីឡូម៉់ែត្រ ពីមុខសាលាខេត្តទៅកាន់រមណីយដ្ឋានប្រាសាទបាណន់និងបញ្ចប់ដំណើរនៅមណ្ឌលកម្សាន្តឡូរីជើងភ្នំសំពៅ។កីឡារត់ប្រណាំងចម្ងាយផ្លូវ៣និង៥
គីឡូម៉ែត្រ។អនុគណះកម្មការគ្រប់គ្រងសម្រាមបង្គន់អនាមីយអចិន្ត្រៃយ័មាន៣កន្លែងនិងបង្គន់អនាម័យចល័តមាន៦កន្លែងនិងអនុគណះកម្មការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់។
បន្តមកលោកងួន រតនះអភិបាលខេត្តមានប្រសាសសន៍ថាក្នុងបុណ្យទន្លេនៅខេត្តបាត់
ដំបងមានស្តង់ពិព័រណ៌សរុប២៩៩ស្តង់ក្នុងនោះតំបន់VIP៦៩ស្តង់ តំបន់A១៣០ស្តង់ តំបន់B៥០ស្តង់ វិថីម្ហូបអាហារ៥០ស្តង់។ មានក្រុមជនពិការស្នើរសុំលេងតន្ត្រីហើយខេត្តដ៊សម្រេចឲ្យដាក់នៅវេទិកាបុណ្យអុំទូក។ ក្រៅពីនេះខេត្តបានធ្វើការតុបតែងភ្លើងលម្អទីក្រុងក្នុងពេលយប់នៅតាមស្ពានថ្មីទាំង៤កន្លែង តុបតែងភ្លើងតាមក្លោងទ្វារ តាមដើមឈើនានានិងនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានគឺម្ចាស់ជាអ្នករៀបចំ។សម្តេចក្រឡាហោមបានអនុញ្ញាតឲ្យតន្ត្រីសម័ររបស់ខ្មែរសុរិនឈ្មោះឃួយ ឃុយប្រទេសថៃមកសម្តែងចាប់ពីថ្ងៃទី១៣ខែមីនាតទៅរហូតដល់ចប់កម្មវិអ៊ធី។
លោកអភិបាលខេត្តបានបញ្ញាក់ថា សម្តេចតេជោបានមានប្រសាសន៍ថាខេត្តបាត់ដំបងមានអគារចាស់ៗជាង១០០ឆ្នាំ ដែលនៅសេសសល់ក្នុងសម័យបារាំងច្រើន និងពិសេសមានកន្លែងដាំនិងផលិតស្រាទំពាំងបាយជូរតែមួយគត់។ ពីមុនគ្រាន់តែធ្វើសិប្បកម្មផលិដោយដៃឥឡូវអាចផលិតលក់ទៅក្រៅខេត្តនិងក្រៅប្រទេសទៀត។ សព្វថ្ងៃម្ចាស់ចម្ការបានបង្កើតសាខានៅស្រុករតនមណ្ឌលនិងធ្វើជាសួនច្បារសម្រាប់ឲ្យភ្ញៀវថតក្នុងពិធីអាពាហ៍ពិពាហ៍និងថតទុកជាអនុស្សាវរិយ៍ជាដើម។
លោកងួន រតនៈ បានសំណូមពរសុំឲ្យក្រសួងទេសចរណ៍ជួយបើកការហោះហើរដោយយន្តខ្នាតតូចព្រោះមានជនជាតិបារាំងម្នាក់គាត់មានបំណងមករកស៊ីផ្នែកវិស័យយន្តហោះពី
ភ្នំពេញមកបាត់ដំបងនិងពីបាត់ដំបងទៅភ្នំពេញចំពោះអតិថិជនដែលមានការងារប្រញាប់ព្រោះសព្វថ្ងៃពីបាត់ដំបងទៅភ្នំពេញត្រូវធ្វើដំណើរតាមរថយន្តតូចពី៤ទៅ៥ម៉ោងទើបទៅដល់តែបើជិះរថយន្តក្រុងទាល់៨ទៅ៩ម៉ោងទើបទៅដល់គោលដៅ។
ចុងក្រោយលោកទេសរដ្ឋមន្ត្រីថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា
បញ្ហារៀបចំស្តង់ពិព័រណ៌ត្រូវដាក់ស្តង់់VIP ស្តង់របស់ខេត្ត ក្រសួងមកដាក់មុខជាពិសេសស្តង់របស់សហគមន៍ណាដែលមាផលិតផលថ្មីគឺសម្តេចត្រូវមើលមុនគេ ដែលជាផលិតផលរបស់ម្ចាស់ផ្ទះ ជាពិសេសផលិតផលសម្រាប់នាំចេញទៅក្រៅប្រទេស។ ក្រៅពីផលិតផលម្ហូបអាហារនិងផលិតផល ដែលសហគមន៍ផលិតបានត្រូវចាប់អារម្មណ៍វិស័យទេសចរណ៍ធម្មជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនកន្លែង។
ពិសេសជាងនេះត្រូវជួយរៀបចំកន្លែងទេសចរណ៍មើលហ្វូងសត្វប្រជៀវរាប់សែនរាប់លាននៅតំបន់ល្អាងភ្នំសំពៅ ដែលពិភពលោកគ្មានប្រទេសណាមានទេគឺហ្វូងសត្វប្រជៀវទាំងនេះ អាចទាក់ទាញភ្ញៀវទេសចរណ៍និងអន្តរជាតិឲ្យមកទស្សនារាប់រយ រាប់ពាន់នាក់ក្នុង១ថ្ងៃៗហើយក៍អាចឲ្យប្រជាពលរដ្ឋនៅទីនោះរកប្រាក់ចំណូលបានពីការលក់ម្ហូបអាហារ នំចំណី។ហើយអាជ្ញាធរឃុំ ស្រុកនិងសមត្ថកិច្ចត្រូវបិទផ្លូវ១ម៉ោងដើម្បីឲ្យភ្ញៀវបានអង្គុយមើលស្រួសពេលដែលសត្វប្រជៀវហោះចេញពីល្អាងទៅរកអាហារ។នៅខេត្តបូរីរ៉ាំប្រទេសថៃគ្រាន់តែសត្វកុកសគេអាចទាក់ទាញភ្ញៀវរកចំណូលបានច្រើនណាស់។
ដោយឡែកកន្លែងឡូរីជើងភ្នំបាណន់របស់លោកសយ បូរ៉ាម្ចាស់ឡូរីឥឡូវមានភ្ញៀវជិះច្រើនណាស់ទាំងទេសចរណ៍ជាតិ ទេសចរណ៍បរទេសពិសេសអ្នកស្រែក៍មកជិះដែរ។ ដូច្នះលោកត្រូវចេះកែឆ្នៃកន្លែងអង្គុយឲ្យកាន់តែទំនើបដោយដាក់ពូក និងដាក់បង្កាន់ដៃការពារកុំឲ្យធ្លាក់មនុស្សហើយម៉ាស៊ីនប្រើដោយប្រេងគួរដូរមកប្រើអាគុយដើម្បីកុំឲ្យឮសម្លេងខ្លាំង។
ចំណែកចម្ការស្វាយគួរឲ្យភ្ញៀវចូលទស្សនាដោយសេរីហើយហូបមួយឆ្អែតហើយបើគាត់ចង់ទិញយកទៅផ្ ទះគឺឲ្យគាត់បេះខ្លួនឯងដោយយើងគ្រាន់តែណែនាំគឺមិនខ្វះទេអ្នកដែលទីញ។ចំណៃកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានធំៗគួរមានឯកសណ្ឋានដែលមានសេសេតអក្សរបុណ្យទន្លេនៅនឹងអាវផង។ បើយើងធ្វើបានយ៉ាងនេះទាំងអ្នកលក់ដូរទៀតគឺយើងអាចទាក់ទាញបានភ្ញៀវទេសចរណ៍រាប់លាននាក់ជាក់ជាមិនខាន៕/B
“