ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់ជាប្តីបានលួចមានស្រីថ្មីនៅក្បែរបន្ទប់ជួលរបស់ខ្លួននិងបាន ចូលទៅសំងំឡើងឋានសួគ៌ ហើយ ត្រូវបានស្រីជាប្រពន្ធតាមទាន់ មានទំនាស់គ្នា បែកផ្សែង ។ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣រំលងអាធ្រាត្រចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០ នៅបន្ទប់ជួលលេខ ១២០ ក្នុង ភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែ ២ ខណ្ឌឬស្សីកែវ ។

បុរសជាប្តី ដែលលួចមានស្រី នៅក្បែររបងផ្ទះនោះឈ្មោះយុំ សីហា អាយុ ២៦ឆ្នាំ ជាកម្មករលី សែង មានប្រពន្ធឈ្មោះ កុត ដានី អាយុ២៨ឆ្នាំ ស្នាក់នៅ បន្ទប់ជួល លេខ ១០៧ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ចំណែក នារីដែលសាហាវស្មន់ឈ្មោះនៅ ស្រីអូន អាយុ៣៤ឆ្នាំ មានប្តីឈ្មោះអៀង បញ្ញា អាយុ៣០ឆ្នាំ មានកូន២នាក់ ស្រីអាយុ៩ឆ្នាំ ស្នាក់នៅបន្ទប់ កើតហេតុ ខាងលើ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅវេលាម៉ោប្រមាណ២យប់ចូលថ្ងៃទី០២ ខែមិនា បុរសជាប្តី ឈ្មោះយុំ សីហា បានត្រឡប់មកពីធ្វើការជាកម្មករ លីសែង ហើយ ក៍បាននាំបងប្អូនផឹកនៅក្បែរផ្ទះ។បន្ទប់ពីផឹកហើយ បុរសរូបនោះ ក៍បានលួចចូលទៅក្នុងបន្ទប់របស់ស្រីស្នេហ៍របស់ខ្លួនដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាយូមកហើយ ។ខណះនោះស្រីជាប្រពន្ធ ក៍បានទៅទាន់បង្កអោយមានការភ្ញាក់ផ្អើលនិងមានទំនាស់គ្នា បែកផ្សែង។

តាមស្រ្តីឈ្មោះកុត ដានី ជាប្រពន្ធ បានអោយដឹងថា នាងតាមដានប្តីលួចទាក់ទងគ្នាជាមួយស្រីថ្មី ដែលជាអ្នកក្បែរគ្នា ជាយូរមកហើយ ។ នៅយប់មុនពេលកើតហេតុនាងបានលូនក្រោមរថយន្តចាំមើលប្តី មានស្រីអស់ជាច្រើនម៉ោង ហើយ បន្ទាប់ពីចប់ផឹកបានឃើញប្តីចូលទៅក្នងបន្ទប់លេខ ១២០ នោះ ក៍បាននាំបងប្អូនទៅចាប់ប្តីកំហួចនោះតែម្តង ។

ស្រ្តីជាប្រពន្ធរូបនោះ បានអោយដឹងទៀតថា នាងនឹងប្តីបានរៀបការពេញច្បាប់អស់រយះពេល ប្រមាណ១០ឆ្នាំ មកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ ។ចំណងស្នេហ៍ បានកូន២នាក់ កូនស្រីបងអាយុ៦ឆ្នាំ និងកូនប្រុសប្អូនអាយុ១ឆ្នាំ ១ខែ។រយះពេលប្រមាណ២ខែមកហើយ មិនចុះសម្រុងគ្នា មិននឹកស្មានថា ប្តីលួចមានស្រីថ្មី ដែលជាអ្នកជិតគ្នាខាងធ្លាប់ផឹកស៊ីជាមួយគ្នា បែបនេះ។

តាមបុរសជាប្តីបានអោយដឹងថា ខ្លួន មានទំនាក់ទំនងស្នេហាជាមួយឈ្មោះ នៅស្រីអូន រយៈពេលប្រមាណកន្លះខែមកហើយ ។ រយៈពេលប្រមាណ៣ថ្ងៃមុនស្រីអូនដែលជាសង្សា ក៍មានទំនាស់គ្នា ជាប្តី ហើយ ប្តីក៍បានលក់ម៉ូតូ ចែកគ្នា នាំកូនទៅស្រុកអស់ក៍បានចូលទៅក្នុងបន្ទប់ជួបសួរនាំស្រីអូនថា បើកលែងលះគ្នា សុខចិត្តរស់នៅជាមួយខ្លួនទេ? ស្រាប់តែប្រពន្ធទៅទាន់តែម្តង។

តាមស្រីស្នេហ៍អោយដឹងថា នាងទើបតែឈ្លោះ លែងលះប្តីបាន៣ថ្ងៃ ហើយ នៅយប់នោះឈ្មោះយុំ សីហា ក៍បានចូលទៅក្នុងបន្ទប់ សួរនាំ និងសុំរស់នៅជាមួយគ្នា ស្រាប់តែស្រ្តីជាប្រពន្ធក៍បានចូលទៅរករឿង ចាប់បោចសក់ ។ស្រ្តីរូបនោះ បានអោយដឹងថា នៅយប់នោះនាងមិនបានដេករួមរក្សជាមួយប្តីរបស់គេនោះទេ ។បន្ទាប់ពីមានទំនាស់គ្នា បុរសជាប្តីទំនងជាដឹងកំហុស ហើយ បានសន្យាថា នឹងឈប់ទាក់ទងជាមួយស្រីទៀតហើយ៕/B