ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ វត្តសុវណ្ណក្ខាសត្ថារាមទានខ័ណ្ឌ ហៅវត្តទានកាំចំណាស់ជាង២៦១ឆ្នាំទទួលយលបានការអភិរក្ស ជួសជុលកែលម្អនិងដាក់អោយសម្ពោធឆ្លងឲ្យប្រើប្រាសឡើងវិញ កាលពីល្ងាចថ្ងៃទី២៩ខែកុម្ភះឆ្នាំ២០២០ ក្រោមវត្តមានលោកឧបនា​យក​រដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនិងលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងមានព្រះសង្ឃ មន្ត្រី ពុទ្ធបរិស័ទនិងភ្ញៀវបរទេសជាង១.០០០នាក់ចូលរួម ។

លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានិយាយថា ក្នងស្រុកនេះមានវត្តព្រះពុទ្ធសាសនាចំនួន៤១ មានព្រះសង្ឃ១.១២៨អង្គ អចារ្យ៦២នាក់ គណកម្មការ១៥៣នាក់ តាជីយាយជី១៥៧នាក់។ ក្នុងនោះវត្តមានចំណាស់លើស១០០ឆ្នាំមានជិតកន្លែង។
ចំណែកវត្តសុវណ្ណក្ខាសត្ថារាមទានខ័ណ្ឌហៅវត្តទានកាំ នៅឃុំទានកាំនេះ មានព្រះសង្ឃ១៦អង្គ។

វត្តនេះកសាងពីឆ្នាំ១.៧៥៩នៃគ.ស (ឬអាយុ២៦១ឆ្នាំ មកទល់ឆ្នាំ២០២០ ) លើផ្ទៃដី៦​ហិចតា។ ចំពោះប្រវត្តិ គឺវត្តនេះ យូរលង់មកហើយ នៅទីទួលមួយក្នុងភូមិ អ្នកស្រុកបាននិមន្តព្រះសង្ឃធ្វើបរិវាសកម្ម ក៏ស្រាបតែមានព្រះធរណីស្រូបព្រះសង្ឃ១អង្គ ហើយទោះជាជីកដីរកក៏មិនឃើញ។ តមកអ្នកស្រុកកសាងវត្តក៏ដាក់ឈ្មោះថា វត្តសុវណ្ណក្ខាសត្ថារាមទានខ័ណ្ឌហៅវត្តទានកាំ។

ព្រះវិហារដ៏ស្កឹមស្កៃ មានរចនាបថខ្មែរបូរាណចម្រុះបរទេសនៃវត្តនេះ សង់ពីកំបោរបាយអ ,សុីម៉ង់ត៍និងឈើ ហើយលាបនិងគូរគំនូរដោយថ្នាំប្រេង។

លោកឃូ ពៅ បានបន្តថា ដោយសារឃើញសំនង់ព្រះវិហារនេះល្អ មានតម្លៃ តែចាស់ទ្រុឌទ្រោម ទើបលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសហការី ព្រមទាំងពុទ្ធបរិស័ទបានផ្តល់ថវិកាប្រមាណ៧៦.២៣៣ដុល្លាសរអានិងអោយក្រុមជាងជួសជុល កែលម្អក្នុងន័យអភិរក្សនិងអភិវឌ្ឍន៍ឡើងវិញ ដោយចាប់ផ្តើមោខែមេសាឆ្នាំ២០១៩ ដល់ដើមឆ្នាំ២០២០នេះ ក៏រួចរាល់ ហើយដាក់អោយសម្ពោធឆ្លងនាពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងការកោតសរសើរដល់ការចូលរួមពីគ្រប់មធ្យោបាយដើម្បីសម្រេចបានការជួសជុល កែលម្អនិងអភិរក្សព្រះវិហារដ៏ល្អវិចិត្រនៃវត្តវត្តសុវណ្ណក្ខាសត្ថារាមទានខ័ណ្ឌហៅវត្តទានកាំនេះទុកកេរមរតកបេតិកភ៍ណ្ឌវប្បធម៍និងចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ។

លោក កែ គឹមយ៉ាន ក៏បានលើកឡើងពីសារនយោបាយវិវត្តន៍ថ្មីៗនៅក្នុងប្រទេសកម្ពជាយើងហើយបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់បានទ្រោល ដោះស្រាយបានយ៉ាងរលូននិងមានប្រសិទ្ធភាព។

ក្នុងនោះក៏អំពាវនាវអោយមន្ត្រីកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជនបន្តចូលរួមអនុវត្តផែនការភូមិឃុំមានសុវត្ថិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកមាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ៕/B