ដោយ:ចាន់ ថន/ព្រៃវែង ៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងភ្នក់ភ្លេីង នៅពេលអគ្គីភយ័ឆេះផ្ទះជួសជុលម៉ូតូនៅផ្សារកអណ្ដើក ស្រុកកំពង់ត្របែក។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤៥នាទី រសៀលថ្ងៃទី២ខែមីនាឆ្នាំ២០២០ នៅចំណុចផ្សារកអណ្ដើក ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពងត្របែក ខេត្តព្រៃវែង។
លោក សួន សំអឿន អធិកានគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា អគ្គីភ័យនោះមានម្ចាស់ផ្ទះឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ករណីនេះបណ្តាលឲ្យខ្លោចជញ្ជាំងអ្នកជិតខាងតែមិនបណ្តាលឲ្យឆេះនោះទេ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ទាន់ពេលទ។
លោកបន្តទៀតថា ក្នុងករណីនេះធ្វើឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ឈួ ម៉េងជឺ ភេទប្រុស អាយុ៥ឆ្នាំ និងរងរបួសម្នាក់ ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ (ជាកូនបង្កើករបស់ ឈួ ស្រ៊ុន ផ្ទះដើមហេតុ) និងខូចខាតរបស់របរមួយចំនួនធំ នៅមិនទាន់ដឹងច្បាស់ នៅឡើយ។
នគរបាលបានបន្តថា នៅក្នុងហេតុការណ៍នេះបានចូលរួមសហការរថយន្តពន្លត់អគ្គីភ័យចំនួន៥ស្រុក មានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកព្រះស្តេច ស្រុកមេសាងនិងអធិការដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំពោះមូលហេតុ បើតាមការបំភ្លឺពីសាក្សីដែលនៅផ្ទះជាប់គ្នាបានអោយដឹងថា បណ្តាលមកពីម្ចាស់ផ្ទះបញ្ឆេះធ្វើម៉ូតូរោទិ៍ទៅឆាបឆេះដបសាំងផ្ទុះចេញជាអណ្តាតភ្លើងតែម្តង។
ចំណែកទំហំនៃការខូចខាតនៅមិនទាន់សន្និដ្ឋានបានទេ លោក យ៉ាវ សានិនអភិបាលស្រុកកំពង់ត្របែក បានថ្លែងបញ្ជាក់ថា៖មានអគ្គីភ័យឆាបឆេះផ្ទះអាជីវភាពលក់គ្រឿងម៉ូតូនិងជុសជុលម៉ូតូ ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យប្តីប្រពន្ធរងរបួស ចំណែកកូនស្រីម្នាក់រងរបួសធ្ងន់និងកូនប្រុសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ។ អ្នករងបួសទាំងបីនាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិពន្លត់អគ្គិភ័យនេះលោកបានដឹកនាំកម្លាំងផ្ទាល់ជាមួយលោកអធិការនគរបាលស្រុក កងកម្លាំងទាំងបីប្រភេទ ប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរភូមិ ដើម្បីបាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ទើបធ្វើឲ្យភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដ៏ដែល៕/B