គ្រោះថ្នាក់ចរាចរណ៍៩លើកថ្ងៃទី ២​មីនា បង្កមនុស្សស្លាប់ ៥នាក់របួស​៩នាក់

ដោយៈសាវរក្ស/ភ្នំពេញ ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើក យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានស្លាប់នៅ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់៦នាក់(ស្រី១នាក់ ) ស្រាល៣នាក់ (ស្រី១នាក់)។

របាយការណ៍នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្ដាប់ ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេស គិតពីម៉ោង២រសៀលថ្ងៃទី១ដល់ម៉ោង២រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការខូច ខាត យានយន្តសរុប ជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត។

រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ មិនគោរពសិទ្ធ បត់មិនប្រកាន់ស្តាំជាដើម។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១៤នាក់ នៅថ្ងៃទី២ ខែមីនា នេះ គឺ កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៩លើក៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...

ក្រុមគ្រូពេទ្យ បាន​ចុះទៅ​...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...

សម្តេច​ក្រឡាហោម ស ខេងៈ ចា...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...