ដោយៈសាវរក្ស/ភ្នំពេញ ៖ វេទិកាសាធារណៈនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្ទាល់នារសៀលថ្ងៃទី២ ខែមិនា ឆ្នាំ 2012 ដើម្បី ឆ្លើយតប ឲ្យ សម ស្រប ជាមួយ ផែនការ អនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជា។
ពិធី ប្រព្រឹត្តទៅ ក្រោម អធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ព្រមចៅសង្កាត់ និងមេប៉ុស្តិ៍ និងប្រជាពលរដ្ឋប្រមាណ១០០នាក់។
មានមតិសំណេះសំណាល ក្នុងអង្គវេទិកា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា នេះ ជា លើក ទី ២ ហើយ ដែល ក្រុមការងារ បាន បើក វេទិកា ដើម្បី ស្វែងរក ដំណោះស្រាយបញ្ហាប្រឈម របស់ បងប្អូន ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ផ្ទាល់ ក្នុង គោលបំណង ទទួល និង ក្តាប់ ព័ត៌ មាន ពី ប្រជាពលរដ្ឋ និង អាជ្ញាធរ ដើម្បី ដោះស្រាយ ក៏ដូចជា ឆ្លើយតប ភ្លាមៗ ពី ក្រុមការងារ ដែល ថ្នាក់ ដឹកនាំ តាម ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ ទទួលខុសត្រូវបានចូលរួម។
លោកអភិបាលបន្តថា បញ្ហាចម្បងត្រូវដោះស្រាយ បញ្ហាផ្លូវ លូ ដែលមិនទាន់ធ្វើត្រូវលើកក្នុងគម្រោងសង្កាត់ ចំពោះបញ្ហាគ្រឿងញៀនត្រូវចាត់ការឲ្យបានម៉ឺងម៉ាត់មិនត្រូវមើលរំលងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីឲ្យបទល្មើសមានមានធាតុមុនកុំឲ្យជនសង្ស័យនៅក្រៅសំណាញ់ច្បាប់។ ចំណែកបញ្ហាសំរាមសូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមេត្តាចូលរួមសំអាតមុខផ្ទះរាងរាងខ្លួននិងកុំចោលសំរាមផ្ដេសផ្ដាសតាមទីសាធារណៈនោះទើបមូលដ្ឋានយើងទទួលបានភាពស្អាតនិងមានសំរាមរហេតរហូត។
លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានបញ្ជាក់ថាសូមបងប្អូនប្រជាពលរដ្ឋបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំជូនរដ្ឋឲ្យបានទៀងទាត់ចៀសវាងកុំឱ្យដល់ពេលបងប្អូនប្រជាពលរដ្ឋលក់ផ្ទះឬផ្ទេរសិទ្ធិមានការពិបាកនឹងអាជ្ញាធរមិនផ្ទេរសិទ្ធិឲ្យដោយសារការមិនបង់ពន្ធបើមិនដូច្នោះទេក៏ត្រូវរងពិន័យមើលការមិនបង់ពន្ធអចលនទ្រព្យនោះផងដែរ។ ដោយឡែកឪពុកម្តាយផ្ទេរសិទ្ធិមកឲ្យកូនៗដែលជាទ្រព្យឬអំណោយ គឺមិនត្រូវអនុញ្ញាតយកពន្ធប្រថាប់ត្រានោះទេ។
សូម ជម្រាប ជូន ផង ដែរ ថា ក្នុង អង្គ វេទិកា ក៏បាន ផ្ដល់ ឱកាស ឲ្យ ប្រជាពលរដ្ឋ លើក ឡើងជា សំណួរ សំណូម ដោយ ផ្ទាល់ មាត់ និង ជា លិខិតពាក់ព័ន្ធបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន ក្នុង នោះ ក្រុមការងារ អាជ្ញាធរ ចៅសង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីជំនាញ បានធ្វើការ បកស្រាយ បញ្ហា និង សំណូមពរ ដែល នៅ សេសសល់ ក្រុមការងារ នឹង ធ្វើការ ដោះស្រាយ ជូនជាបន្ត៕/B