​វី​ង​សម្ពោធ ផ្លូវ​មួយ​ខ្សែ​ដែល​ត្រូវបាន​ជួសជុល​សម្រាប់​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅតាម​វាលស្រែ​ដែល​ឆ្លងកាត់​បី​ទៅ​បួន​ភូមិ​ប្រជាពលរដ្ឋ​នៅ​ឃុំ​យាអង្គ​ធ្លាប់​ចំណាយពេល​ធ្វើដំណើរ​ទៅ​ផ្លូវជាតិ​យ៉ាងហោចណាស់​១​ម៉ោង​តាមរយៈ​ផ្លូវលំ​ដែលមាន​ប្រវែង​ត្រឹមតែ​៣.៥០០​ម៉ែត​ប៉ុណ្ណោះ​។​ទោះបីយ៉ាងណា​ក៏ដោយ​ទាំងនេះ​វា​គ្រាន់តែ​ជា​រឿង​ដែល​បាន​កើតឡើង​នាពេល​អតីតកាល​ប៉ុណ្ណោះ​។

ក្រោម​ការឧបត្ថម្ភ​រប​ស់​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គម្រោង​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ប្រវែង ៣,៥​គីឡូម៉ែត្រ​ដែល​បានចាប់ផ្តើម​ជួស​ជុស​កាលពី​ខែមករា​ឆ្នាំ​២០២០​ត្រូវបាន​បញ្ចប់​និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​ឆ្នាំ​២០២០ នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​ពិធី​នេះ​ត្រូវបាន​ចូលរួម​និង​ផ្តល់​ជា​កិត្តិយស​ដោយ លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង​(​ខេ​ម​បូ​ឌា​)​លោក​កែវ​យឿន​អភិបាលរង​ស្រុក​យាអង្គ​លោក​ហោ​ប៊ុន​ថែ​អគ្គនាយករង​នៃ​ធនាគារ​ឯកទេស​វី​ង លោក ឡៅ សៀង​ហៃ នាយក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ធនាគារ​ឯកទេស​វី​ង បុគ្គលិក​វី​ង និង​ប្រជាពលរដ្ឋ​តាម​សហគម​ន៏​ជាច្រើន​ផ្សេងទៀត​។

​នៅក្នុង​ពិធី​ដែលមាន​អ្នកចូលរួម​ជាង ៤០០ នាក់​ដែល​រស់នៅក្នុង​តំបន់​នោះ លោក ម៉ា​នូ រ៉ា​ចាន់ បានប្រកាស​បើកសម្ពោធ​ផ្លូវ​ដែល​បាន​ជួសជុល​រួច​និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​តាមរយៈ​ការ​កាត់​ខ្សែរ​បូ​ដើម្បី​ជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ​ជាង​៦៤៧​គ្រួសារ​ក្នុងភូមិ​ចំនួន​៤​ក្នុង​ឃុំ​យាអង្គ​។​

​លោក​ម៉ា​នូ​រ៉ា​ចាន់​បាន​មានប្រសាសន៍ថា​៖“​ផ្លូវ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​សេវា​សំខាន់ៗ​ដូចជា​៖ ការទទួលបាន​ហិរញ្ញវត្ថុ ការថែទាំ​សុខភាព ការអប់រំ​ប៉ុណ្ណោះ​ទេ ។​ប៉ុន្តែ​វា​ក៏​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការផ្សារភ្ជាប់​ផលិតផល​ក្នុងស្រុក​ទៅនឹង​ទីផ្សារ​ផងដែរ​”​។​

លោក​កែវ​យឿន​បានឱ្យដឹងថា​៖“​ក្នុង​រដូវវស្សា​ម្តងៗ​ប្រជាពលរដ្ឋ​នៅទីនេះ​ពិតជា​ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង​ដោយសារ​ពួកគាត់​ត្រូវធ្វើ​ដំណើរ​ដោយ​យានជំនិះ​ឆ្លងកាត់​តាម​ដងផ្លូវ​ដែល​បាន​ខូច​យ៉ាងតំណំ​។ ដោយសារ​ពិបាក​នាំយក​ផលិតផល​កសិកម្ម​និង​ផលិតផល​ផ្សេងៗ​ទៅ​លក់​នៅឯ​ទីផ្សារ​ហើយ​ទើប​ធ្វើ​ឲ្យ​របរ​កសិកម្ម​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ស្ថានភាព​ជាប់គាំង​និង​មិនមាន​ស្ថេរភាព​ហើយ​សិស្សានុសិស្ស​ពេលខ្លះ​បាន​ខក​ខានទៅ​សាលា​ជាដើម​”​។​

​លោក​កែវ​យឿន​បាន​បន្ថែមថា​៖“​ក្រោម​ការឧបត្ថម្ភ​រប​ស់​វី​ង​ប្រជាពលរដ្ឋ​ជាង​២.៨០០​នាក់​នឹង​អាច​ប្រើប្រាស់​ផ្លូវ​ដ៏​ស្អាត​នេះ​ជាប្រចាំ​ថ្ងៃ​ហើយ​វា​នឹង​ជួយ​ឱ្យ​ជីវភាព​របស់​ពួកគាត់​នៅទីនេះ​កាន់តែ​ល្អប្រសើរ​។ ការធ្វើ​ជំនួញ​អាជីវកម្ម​ផលិតផល​កសិកម្ម​នឹង​កាន់តែ​កើនឡើង​ហើយ​ក្មេងៗ​នឹង​អាចធ្វើ​ដំណើរ​ទៅ​សាលារៀន​កាន់តែ​ងាយស្រួល​ក្រុមគ្រួសារ​របស់​ពួកគាត់​នឹង​អាច​ទៅ​ទិញ​បាន​ម្ហូបអាហារ​បាន​កាន់តែ​លឿន​ជាង​មុន​”​។​

ប្រសិនបើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មិនល្អ​ប្រជាពលរដ្ឋ​តាម​សហគមន៍​នឺង​ជួប​ឧបសគ្គ​ក្នុងការ​ទទួលបាន​សេវា​សុខភាព​ការអប់រំ​និង​សេវាសាធារណៈ​ដ៏​ទៃ​ផ្សេងទៀត​។​តាមរយៈ​ជំនួយ​ឧបត្ថម្ភ​នេះ​វី​ង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​កែលម្អរ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​ការធ្វើឱ្យ​កាន់តែ​ល្អប្រសើរ លើ​ការផ្តល់ជូន​តំរូវការ​ផ្សេៗ ដើម្បី​ការអភិវឌ្ឍ​សហគម​ប្រកបដោយ​ចីរភាព​៕S/

​ចំណងជើង​រូបថត​៖​ផ្លូវ​មួយ​ខ្សែ​ប្រវែង ៣,៥ គីឡូម៉ែត្រ​នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...