ក្រុមហ៊ុន Apple បានយល់ព្រមសងប្រាក់រហូតដល់ ៥០០ លានដុល្លារក្នុងការដោះស្រាយបណ្តឹងជាសមោហភាពជុំវិញការអះអាងថា ខ្លួនបានធ្វើឱ្យទូរស័ព្ទ iPhone ចាស់ៗមានល្បឿនយឺតជាងមុនដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទិញទូរស័ព្ទថ្មី។

យោងតាមឯកសាររបស់តុលាការកាលពីថ្ងៃសុក្រសប្តាហ៍មុនបានឱ្យដឹងថា ចៅក្រមសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមើលការខុសត្រូវលើក្រុមបណ្តឹងនេះ នឹងត្រូវបានស្នើសុំឱ្យអនុម័តលើសំណងដែលបានស្នើឡើងនេះនៅក្នុងសវនាការនៅដើមខែមេសា។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា បណ្តឹងនេះគឺផ្តោតលើកម្មវិធីទូរស័ព្ទចល័តបំបាំងកាយ ដែលធ្វើឱ្យទូរស័ព្ទយឺតដោយអចេតនា។

កាលពីខែធ្នូឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បានសារភាពថា កម្មវិធី iOS ត្រូវបានកែសម្រួលដើម្បីធ្វើឱ្យយឺតទូរស័ព្ទ iPhone ចាស់ៗ និងធ្វើឱ្យទូរស័ព្ទឆាប់ខូចថ្មហើយបិទដោយឯកឯង។

ក្រុមអ្នករិះគន់បានចោទប្រកាន់ក្រុមហ៊ុន Apple ថាបង្ខំឱ្យអ្នកប្រើប្រាស់ទិញទូរស័ព្ទថ្មីឱ្យបានលឿនជាងការចាំបាច់ ហើយការប្រឆាំងជំទាស់នេះបានបង្ខំឱ្យក្រុមហ៊ុន Apple ធ្វើឱ្យប្រសើរឡើងនូវសូហ្វវែររបស់ខ្លួននិងផ្តល់នូវការបញ្ចុះតម្លៃយ៉ាងច្រើនលើថ្មថ្មី៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Apple បានយល់ព្រមសងប្រាក់រហូតដល់ ៥០០ លានដុល្លារក្នុងការដោះស្រាយបណ្តឹងជាសមោហភាពជុំវិញការអះអាងថា ខ្លួនបានធ្វើឱ្យទូរស័ព្ទ iPhone ចាស់ៗមានល្បឿនយឺតជាងមុនដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទិញទូរស័ព្ទថ្មីក្នុងនោះរួមមានទាំង iPhon 7