Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ផ្លូវ​ល្បឿន​...

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ​សម្រេចបាន​២០​ភាគរយ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែកក្កដា​ឆ្នាំ​២០១៩​ មកដល់​បច្ចុប្បន្ន​ផ្លូវ​នេះ​សម្រេចបាន​២០​ភាគរយ ​ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​មុន​គម្រោង​កំណត់​(​ខែកញ្ញា​ឆ្នាំ​២០២២)​។​ដោយសារ​ក្រុមហ៊ុន​មាន​កម្លាំង​និង​សម្ភារ​គ្រប់គ្រាន់​និង​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ផលប៉ះពាល់​ឆាប់រហ័ស​ជាង​ការរំពឹងទុក​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់លោក យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​យិ​តបុ​ណ្ណា ​តំណាង​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ​កាលពី​ថ្ងៃទី​២​ខែមីនា​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ដោយមាន​ការចូលរួម​ពី​លោក​គង់​សារាជ ​ប្រធាន​គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​និង​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ដោយមាន​ការចូលរួម​ពី​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​ដំណើរ​បេសកកម្ម​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​សកម្មភាព​និង​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ ក៏ដូចជា​ឈ្វេងយល់​និង​រក​ដំណោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ដែល​ជួបប្រទះ​ខណៈពេល​កំពុង​សាងសង់​ដែរ​។​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា​៖​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការគ្នា​យ៉ាងរឹងមាំ​ក្នុងការ​ព​ន្លឿ​ន​ការសាងសង់​នេះ ​ជាក់ស្ដែង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​សិក្សា​និង​ដោះស្រាយ​ផលប៉ះពាល់​បាន​៧០​ភាគរយ​និង​គ្រោង​បញ្ចប់​ការដោះស្រាយ​ផលប៉ះពាល់​នេះ​នៅ​ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​លោក គង់ សារាជ ប្រធាន​គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹងនូវ​ស្ថានភាព​សាងសង់​គុណភាព​ផ្លូវ​និង​វឌ្ឍនភាព​ដែល​ទទួលបាន​នាពេលនេះ​។​លោក​ប្រធាន​គណៈកម្មការ​ទី​៩ បាន​បន្តថា ផ្លូវ​ល្បឿន​លឿន និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដែល​អាចឱ្យ​នាវា​ធំៗ​ចូល​ចត​បាន និង​ដឹកជញ្ជូន​ត្រង់​ទៅ​បណ្ដា​ប្រទេស​នានា​នឹង​ជំរុញ​ឱ្យ​ក្រុង​មួយ​នេះ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​របស់​ប្រទេស​យើង​៕S/Ha

​ចំណងជើង​រូបថត​៖​លោក យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យមើល​សកម្មភាព​និង​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...