ក្រោយ​Covid-19 សម្លាប់​មនុស្ស​៦​នាក់​នៅ​អាម៉េរិក ត្រាំ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឱសថ​បង្កើន​ការស្រាវជ្រាវ​បង្កើត​ថ្នាំ​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី នៅ​អាម៉េរិក​បាន​កើន​ដល់​៦​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​០២​មី​ថា នៅពេល​វីរុស​ឆ្លង​នេះ​វាយប្រហារ​ប៉ែក​ពាយព្យ​អាម៉េរិក​និង​​រាតត្បាត​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​។​

​នៅ​ទូទាំង​ពិភពលោក មនុស្ស​ជិត​៣.១០០​នាក់​បាន​អស់​ជីវិត​ដោយសារ​Covid-19 នៅ​ពេល​ប្រទេស​ថ្មីៗ​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​វា​។​

​អង់​ដូ​រ៉ា សាធារណរដ្ឋ​ឆែក ឥណ្ឌូណេស៊ី ហ្សកដានី ឡា​ត​វី ព័រទុយហ្កាល់ ទុយ​នេ​ស៊ី​និង អា​រ៉ាប៊ីសាអូឌីត ស្ថិត​ចំណោម​ប្រទេស​ដែល​ប្រកាស​ថា​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​Covid-19​នេះ​ជា​លើកដំបូង ហើយ​សេ​ណេហ្កា​ល់ ក្លាយជា​ប្រទេស​នៅ​អាហ្វ្រិក​ទី​២ ដែល​មាន​អ្នក​ឆ្លង​វីរុស​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ជនរងគ្រោះ​ដល់​ជីវិត​នៅ​អាម៉េរិក​ទាំងអស់​ស្ថិត​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន ។​

​ចេ​ហ្វ ឌូ​ជីន មន្ត្រី​សុខាភិបាល​ខណ្ឌ​ឃី​ង ក្នុង​រដ្ឋ​វ៉ាស៊ីនតោន បាន​និយាយថា​«​ហានិភ័យ​ឆ្លង​សម្រាប់​ពួកយើង​នឹង​កើនឡើង​»​។​

​មុននេះ អភិបាល​ក្រុង​ញូវយ៉ក​បាន​ព្រមាន​ថា វា​ជៀស​មិន​ផុត​ទេ​ដែល​វីរុស​នេះ​នឹង​ឆ្លង​រាលដាល​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកលលោក​នេះ​ក្រោយ​ពី​ទីក្រុង​នេះ​​បាន​រកឃើញ​Covid-19​ទី​១​លើ​ខ្លួន​បុគ្គលិក​សុខាភិបាល​ម្នាក់ ដែល​បាន​ទៅ​ប្រទេស​អ៊ីរ៉ង់​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​ជួបប្រជុំ​នៅ​សេត​វិមាន​ជាមួយ​តំណាង​និង​ប្រធាន​បណ្តា​ក្រុមហ៊ុន​ឱសថ​ដើម្បី​ពិភាក្សា​រក​វិធី​​បង្កើត​វ៉ាក់សាំង​ទល់​នឹង​វីរុស​។​

​ទោះជា​មាន​មន្ទីរពេទ្យ​លំដាប់​ពិភពលោក​និង​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ល្អ អាម៉េរិក​ក៏​ត្រូវ​គេ​មើលឃើញ​ថា​ងាយ​នឹងរង​ជំងឺឆ្លង ដោយសារ​ប្រព័ន្ធ​សុខាភិបាល​រាត់រាយ​មិន​​ស៊ីគ្នា រួម​មាន​មនុស្ស​ជិត​២៨​លាន​នាក់​គ្មាន​ការ​គាំពារ​ផ្នែក​សុខភាព​ផង​។​

​នៅ​ទូទាំង​ពិភពលោក វីរុស​នេះ​បាន​ចម្លង​មនុស្ស​ជិត​៩០.០០០​នាក់​នៅក្នុង​ប្រទេស​ជាង​៦០​។​

​អ៊ីតាលី ប្រទេស​អឺរ៉ុប​ដែល​រងគ្រោះ​ជាង​គេ​ពី​វីរុស​នេះ មាន​អ្នក​ឆ្លង​ប្រមាណ​១.៧០០​នាក់ គិត​ត្រឹម​ថ្ងៃ​ចន្ទ​និង​៥២​នាក់​បាន​ស្លាប់​។​

​ការផ្ទុះ​ជំងឺនេះ នាំឲ្យមាន​ការបារម្ភ​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយ​អង្គការ OECD​បាន​បន្ទាប​ការ​ព្យាករណ៍​កំណើន​ពាក់កណ្តាល​មក​នៅត្រឹម​២,៤​ភាគរយ​ ជា​កំណើន​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​២០០៨​។​

​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ បាន​រាយការណ៍​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​ចំនួន​១២​នាក់​ទៀត នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប​នៅក្នុង​ប្រទេស​ដោយសារ​Covid-19​នេះ​កើន​​ដល់​៦៦​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​ជួបប្រជុំ​ជាមួយ​តំណាង​និង​ប្រធាន​បណ្តា​ក្រុមហ៊ុន​ឱសថ​ ដើម្បី​ពិភាក្សា​រក​វិធី​បង្កើតវ៉ាក់សាំង​​ទល់​នឹង​វីរុស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...