Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង​ប...

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចូល​សមុទ្រ​

​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២ គ្រាប់​ចូលទៅក្នុង​សមុទ្រ ភាគ​ខាងកើត​របស់ខ្លួន​កាលពី​​ថ្ងៃ​ចន្ទ​ទី​០២​មីនា​។ ការបាញ់​បន្ទាប់ពី​ផ្អាក​ការបាញ់​អស់​ពេល​ជា​ច្រើន​ខែ​នេះ អាច​បណ្តាលមកពី​វិបត្តិ​វីរុស​COVID-19​។​

​ការបាញ់​នេះ​បាន​កើតឡើង​២​ថ្ងៃ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​និយាយថា​មេដឹកនាំ​កូរ៉េ​ខាង​លោក​ជើង លោក​គីម ជុង​អ៊ុន បាន​ត្រួត​​ពិនិត្យ​ការហ្វឹកហាត់​បាញ់កាំភ្លើង​ធំ ដើម្បី​សាកល្បង​ការត្រៀម​ប្រយុទ្ធ​របស់​ក​ង​អង្គភាព​ទ័ព​នៅ​ជួរមុខ​និង​នៅ​តំបន់​ខាងកើត​។​

​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយាយថា មី​ស៊ី​ល​ទាំងនេះ ត្រូវ​បាន​បាញ់​ចេញពី​តំបន់​មួយ​នៅ​ជិត​ទីក្រុង​វ៉ុន​សាន​នៅ​ជិត​សមុទ្រ ហើយ​បាន​ហោះ​​ចម្ងាយ​២៤០​គីឡូម៉ែត្រ ឆ្ពោះទៅ​តំបន់​ភាគ​ឦសាន​។ កងទ័ព​កូរ៉េខាងត្បូង​និង​អាម៉េរិក បាន​តាមដាន​និង​វិភាគ​ការបាញ់​នេះ ហើយ​ក្រោយមក​បាន​សន្និដ្ឋាន​​ថា​វា​មី​ស៊ី​ល​ផ្លោង​ចម្ងាយ​ខ្លី​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

អ្នកដំណើរ​នៅ​ស្ថា​នី​យ​រថភ្លើង​ក្រុង​សេ​អ៊ូ​ល​មើល​ព័ត៌មាន​ក្នុង​ទូរទស្សន៍​អំពី​ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២​ខែ​មីនា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...