ដោយៈចាន់តូ/ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតដល់ទៅពីរផ្ទះកាលវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី៣ខែមីនាឆ្នាំ២០២០។ស្ថិតតាមបណ្ដោយផ្លូវ១៤៦ត្រង់ចំណុចផ្ទះលេខ៤០AEOក្នុងសង្កាត់ដេប៉ូទី២ ខណ្ឌទួលគោក ។

តាមប្រភពបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តHIGHLANDERពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AV3254ធ្វើដំណើរតាមបណ្តោយផ្លូវ១៤៦ក្នុងទិសដៅពីលិចទៅកើត។ខណៈមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតមកខាងស្តាំដៃជ្រុលបុករះចូលផ្ទះប្រជាពរដ្ឋរងការខូចខាតយ៉ាងដំណំដល់ទៅ២ផ្ទះ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ចុះមកដល់ចំណុចកើតហេតុបានវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕S/
