ដោយៈចាន់តូ/ភ្នំពេញ:ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុលនិងរឹតបន្តឹងច្បាប់ចរាចរណ៍ឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតដែកចុងស្រួចប្រដាប់កាច់កម៉ូតូ១និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ខែមីនាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចសណ្ឋាគារឈូកទិព្វក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទី១.មានឈ្មោះម៉ាដារ័ត្ន ភេទប្រុសអាយុ២២ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅជិតមន្ទីពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ជនសង្ស័យទី២មានឈ្មោះអាស្វិត ភេទប្រុស អាយុ៣០ឆ្នាំជាង ជាអ្នកអង្គុយពីក្រោយ រត់រួច។ជិះម៉ូតូម៉ាកឃ្លីចពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1W.6597 ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋានខណ្ឌទួលគោកដើម្បីសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុះរឿងបញ្ជូនខ្លួន បន្តតាមនីតិវិធីនៃច្បាប់៕S/Ha