Home កីឡា ស្ថិតិ​ឈ្នះ​ម...

ស្ថិតិ​ឈ្នះ​មិនដែល​ចាញ់​របស់​ក្រុម​លី​វឺ​ភូ​ល​បានបញ្ចប់​ត្រឹម​៤៤​ប្រកួត បន្ទាប់ពី​ចាញ់​ក្រុម​វ៉​ត​ហ្វ​ត

​ក្រុម​លី​វឺ​ភូ​ល​( Liverpool )​បានបញ្ចប់​ស្ថិតិ​មិនដែល​ចាញ់​របស់ខ្លួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​ប្រកួត​ចាញ់​ក្រុម វ៉​ត​ហ្វ​ត​(Watford) ៣-០​។​
​ ​
បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​មិន​ប៉ះពាល់​ចំពោះ​ការ​ប្រជែង​យក​តំណែង​ជើងឯក​នេះ​ទេ​។ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​អា​សេណ​ល​( Arsenal) ហាក់ដូចជា​ធូរចិត្ត​បន្តិច​។​
​ ​
​ដោយសារតែ​ស្ថិតិ​មិនដែល​ចាញ់​របស់​ក្រុម Liverpool បានបញ្ចប់​ត្រឹម​៤៤​ប្រកួត គឺ​នៅ​ចាញ់ស្ថិតិ​របស់​ក្រុម Arsenal ដែល​ធ្វើបាន​៤៩​ប្រកួត គឺ​គិត​ចាប់ពី​ថ្ងៃទី​៧​ខែឧសភា ដល់​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០០៤​។​
​ ​
ក្រុម Liverpool ខកខាន​មិនបាន​បង្កើត​ភាពជោគជ័យ​ជាប់​គ្នា​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ទោះបីជា​យ៉ាងណា ក្រុម Liverpool បាន​ក្លាយជា​ក្រុមទី​៣​ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​អស់​រយៈពេល​ជាង​មួយឆ្នាំ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
មាន​ក្រុម​ពីរ​ដែល​កន្លងមក​អាចធ្វើ​បានល្អ​បំផុត គឺ​ក្រុម Arsenal អាចធ្វើ​បាន​នៅ​រដូវ​កាល​ឆ្នាំ ២០០៣​និង​ឆ្នាំ​២០០៤ ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​សោះ ហើយ​ក្រុម​ឆេ​ល​ស៊ី​ដែល ដឹកនាំ​ដោយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កាលនោះ​មិន​ចាញ់​មួយ​ប្រកួត​សោះ​ចន្លោះ ឆ្នាំ​២០០៤​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០០៥​។​
​ ​
ក្រុម Liverpool ឈ្នះ​៣៩​ប្រកួត​ក្នុងចំណោម​ប្រកួត​៤៤​លើក ចំណែក​ក្រុម Arsenal ឈ្នះ​៣៦ ប្រកួត និង​ស្មើ​១៣​ប្រកួត​ក្នុង​៤៩​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្រុម Liverpool

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...