Home កីឡា ឌែ​ន​នី មឺ​ហ្...

ឌែ​ន​នី មឺ​ហ្វី ទទូច​ឲ្យ លី​វឺ​ភូ​ល និង ម៉េ​ន ស៊ី​ធី ចូលរួម​ប្រជែង​យក ជែក ហ្គ្រី​លី​ស

អ្នកវិភាគ​បាល់ទាត់ ឌែ​ន​នី មឺ​ហ្វី (Danny Murphy) បាន​ទទូច​ឲ្យ​ក្រុម​លី​វឺ​ភូ​ល​( Liverpool) និង​ក្រុម​ម៉េ​ន ស៊ី​ធី​( Man City) ចូលរួម​ប្រជែង​យក​កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish) ។​
​ ​
ប្រធាន​ក្រុម​អា​ស្តុ​ន វីឡា​( Aston Villa) រូបនេះ​គ្រោង​នឹង​ចាក​ចេញពី​ក្លឹប​វ័យ​កុមារ​របស់ខ្លួន នៅ​រដូវក្តៅ​នេះ ស្របពេល​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United) ចាប់អារម្មណ៍​។​
​ ​
យូ​ណាយ​ធី​ត​បានចាត់ទុក​កីឡាករ ហ្គ្រី​លី​ស ជា​គោលដៅ​ផ្ទេរ​កំពូល​របស់ខ្លួន ហើយ​ត្រៀមបង្កើន​ប្រាក់ខែ​ដល់​កីឡាករ​រូបនេះ​បី​ដង​ដើម្បី​ឲ្យ​កីឡាករ​រូបនេះ​យល់ព្រម​ផ្ទេរ​មកកាន់​ពហុ កីឡដ្ឋាន Old Trafford ។​
​ ​
បាន​ពាក្យ​ចចាមអារ៉ាម​ថា ស៊ី​ធី​តាមឃ្លាំមើល ហ្គ្រី​លី​ស ប៉ុន្តែ​មិនទាន់​បានបង្ហាញ​ចំណាប់អារម្មណ៍​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ ហើយ មឺ​ហ្វី ជឿថា ស៊ី​ធី និង​អតីត​ក្លិប​ចាស់ Liverpool ត្រូវតែ​ពិចារណា​ផ្ទេរ​កីឡាករ​ថ្មី​។​
​ ​
មឺ​ហ្វី បាន​និយាយថា “​ប្រសិនបើ​ក្រឡេកមើល​ក្រុម​កំពូល ស៊ី​ធី​និង Liverpool ចូលចិត្ត​កីឡាករ ដែល​អាច​លេង​ក្នុង​តំណែង​ផ្សេងៗ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

អ្នក​នាំចេញ​សង្ឃឹមថា ការន...

ដោយ: ពៅនិមល/ភ្នំពេញ​: លោក...