លោក អូឡេ ហ្គានណា សូលស្យែរ (Ole Gunnar Solskjaer) បានផ្តល់ការគាំទ្រដល់ ដេវីដ ដឺ ហ្គៀ (David De Gea) ខណៈលោកបានហៅអ្នកចាំទីលេខ១របស់ម៉េនឆេស្ទ័រ យូណាយធីត រូបនេះថា ជាអ្នកចាំទីល្អបំផុតក្នុងពិភពលោក។
វាគឺជាការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក សូលស្យែរ ខណៈពេល ដឺហ្គៀ បង្កើតកំហុសធ្វើឲ្យក្រុមអេវឺតុន( Everton) បានតាមស្មើ ១-១ ដែលធ្វើឲ្យអតីតប្រធានក្រុម រ៉យ ឃីន (Roy Keane) ដែលបានតាមឃ្លាំមើលការប្រកួតនេះ និយាយថា លោកនឹងសម្លាប់អ្នកចាំទីដែល សាងកំហុសរបៀបនេះ។
ដឺ ហ្គៀ បានរង់ចាំដល់បីនាទី មុននឹងទាត់បាល់ចេញ បន្ទាប់ពីទទួលបានបាល់ពី ហ៊ែរី ម៉ាក្វាយអ័រ (Harry Maguire) ប៉ុន្តែការព្យាយាមទាត់បាល់ចេញមិនបានសម្រេចបែរជាត្រូវ កីឡាករ ដូមីនីក ខាលវើត ឡេវីន (Dominic Calvert Lewin) របស់ក្លិប Everton រារាំងនិង ធ្វើឲ្យចូលទី។
លោក សូលស្យែរ បាននិយាយថា “កីឡាកររូបនេះបានឆ្លងកាត់ពេលវេលាដ៏លំបាកកាលពី រដូវកាលមុន ប៉ុន្តែធ្វើបានល្អមែនទែននៅរដូវកាលនេះ។ ខ្ញុំមិនចាំថា កីឡាកររូបនេះមាន កំហុសប៉ុន្មានទេ។ ខ្ញុំជឿជាក់លើ ដេវីដ មួយរយភាគរយ”។
លោក សូលស្យែរ បាននិយាយថា “យើងចង់បានក្រុមល្អបំផុតតាមដែលអាចធ្វើទៅបាន សម្រាប់ក្រុមម៉េនឆេស្ទ័រ យូណាយធីត ហើយ ដេវីដ គឺជាកីឡាកររបស់ខ្លួន។ គាត់ធ្វើបានល្អ នៅពេលនេះ”៕ ប្រែសម្រួល: ពិសិដ្ឋ