លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រោង​ដាក់សំណើ​នៅ​រដូវក្តៅ ដើម្បី​ផ្ទេរ​ខ្សែការពារ គ្រី​ស ស្ម​លិ​ង (Chris Smalling) របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ នេះ​បើតាម​សេចក្តីរាយការណ៍ នៅ​អ៊ីតាលី​។​
​ ​
​ស្ម​លិ​ង ធ្វើ​បានល្អ អំឡុងពេល​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​នៅ​ក្លិប រ៉ូ​ម៉ា (Roma) ប៉ុន្តែ​មិនទាន់ យល់ព្រម​ទទួលយក​កិច្ចព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​នៅឡើយ​ទេ ខណៈ​ក្លិប​នៅ Serie A នេះ​មិន ទាន់​ព្រមព្រៀង​នឹង​តម្លៃ​ផ្ទេរ​។​
​ ​
កាសែត ដេ​យ​លី អ៊ិ​ច​ប្រេ​ស​(Daily Express) អះអាងថា ក្លិប Roman ចង់​ចំណាយ​១៤​លាន ផោន​សម្រាប់ ស្ម​លិ​ង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ខ្លួន​មិន​រំលោភ​លក្ខខណ្ឌ​ប្រកួត​ដោយ​យុត្តិធម៌​ផ្នែក ហិរញ្ញវត្ថុ ប៉ុន្តែ​យូ​ណាយ​ធី​ត​ទាមទារ​១៧​លាន​ផោន​។​
​ ​
​ប្រសិនបើ​ក្លឹប​ទាំងពីរ​ខកខាន​មិនបាន​សម្រេច​កិច្ចព្រមព្រៀង នោះ​ក្លឹប Tottenham នឹង​ត្រៀម ឆក់​ឱកាស​នេះ ដើម្បី​នាំយក​កីឡាករ​រូបនេះ​មកកាន់​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។
​ ​
លោក ម៉ូ​រី​ញ៉ូ ធ្លាប់ធ្វើ​ការងារ​ជាមួយ ស្ម​លិ​ង អំឡុងពេល​លោក​ដឹកនាំ​បី​ឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ហើយ​ជឿថា កីឡាករ​រូបនេះ​អាច​នឹងធ្វើ​បានល្អ​ជាមួយ​នឹង​ក្លិប​ដែល​លោក​ដឹក​នា​។​
​ ​
​ក្លិប​ស្ពឺរ ទំនងជា​បាត់បង់ វើ​ថុ​នង​ហិន (Vertonghen) នៅ​រដូវក្តៅ​នេះ ស្រប​ពេលដែល​កិច្ចសន្យា របស់​ខ្សែការពារ​រូបនេះ គ្រោង​នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ គ្រី​ស ស្ម​លិ​ង (Chris Smalling)