គម្រោង​ថ្មី KC​ផ្ទះល្វែង​ខាងលិច​ក្រុង​ជាប់​ច្រកចូល​ផ្លូវ​ល្បឿន​លឿន​បើក​ដំណើរការ​សាងសង់​ហើយ​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ដោយសារ​មើលឃើញ​ការរីកលូតលាស់​នៃ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ភាគ​ខាងលិច​នៃ​ទីក្រុង​ភ្នំពេញ​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​construction​បាន​បើ​គម្រោង​ផ្ទះល្វែង​KC​ថ្មី​ដែល​នៅជាប់​ច្រកចូល​ផ្លូវ​ល្បឿន​លឿន​នៃ​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ស្ថិតនៅ​ទីតាំង​ស្ថិតនៅ​ភូមិ​ចាក់​ជ្រូក​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជាមួយនឹង​ការបើក​គម្រោង​ផ្ទះល្វែង​ខេ​ស៊ី​ថ្មី​លោក​ឃិត​ឈឿន​ដែលជា​អ្នកមើល​សេដ្ឋកិច្ច​និង​ផ្នែក​អចលនទ្រព្យ​ខ្ពស់​បានបញ្ជាក់​យ៉ាងច្បាស់​ថា​តំបន់​ជុំវិញ​ផ្លូវ​ល្បឿន​លឿន​និង​ផ្លូវ​៦០​ម៉ែត្រ​គម្រោង​ថ្មី​ដែល​ស្របតាម​ផ្លូវដែក​ជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​នាពេលខាងមុខ​ដើម្បី​រំដោះ​ចរាចរ​ពី​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ក៏ដូចជា​ពី​ផ្លូវ​នានា​ផ្សេងទៀត​មកឱ្យ​ឆ្លងកាត់​តាមផ្លូវ​ថ្មី​៦០​ម៉ែត្រ​ដែលមាន​ទិសដៅ​ស្របតាម​ផ្លូវដែក​ចាប់តាំងពី​តំបន់​នេះ​ទៅ​រហូតដល់​រ៉ា​រថភ្លើង​។

​គម្រោង​ទាំងនេះ​នឹង​លិច​ឡើងជា​រូបរាង​នាពេលខាងមុខ​ដ៏​ខ្លី​ដែល​ធ្វើ​ឲ្យ​តំបន់​ជុំវិញ​ផ្សារ​ខេ​ស៊ី​ក្លាយជា​តំបន់​ទីប្រជុំជន​យ៉ាងច្រើន​កុះករ​មិន​ចាញ់​តំបន់​កណ្តាល​ក្រុងភ្នំពេញ​នោះឡើយ​។​ចំណែក​ផ្លូវ​ថ្មី​ដែលមាន​ទំហំ​ធំ​ប្រហាក់ប្រហែល​នឹង​មហាវិថី​សហព័ន្ធរុស្ស៊ី​កំពុងមាន​សក្តានុពល​ម​ក​ដល់​នាពេល​បច្ចុប្បន្ននេះ​ផងដែរ ។​
​ក្រុមហ៊ុន​ចំរើន សម្បត្តិ និង​ផ្សារ​ខេ​ស៊ី មាន​លោក ឃិត ឈឿន ជា​អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី និង​ជា​ស្ថាបនិក មាន ខុន​ដូរ វីឡា សំណង់ ផ្ទះល្វែង អាង​ហែល​ទឹក សាលប្រជុំ​ផ្សារ​KC​ដី​ពុះ​ឡូ​តិ៍​ចម្ការ​រី​ស៊​ត​ឃ្លាំង​សំរាប់​លក់​និង​ជួល​។​អាច​ទាក់​ទង់​ផ្ទាល់​ដែលមាន​ទីតាំង​ភូមិ​រំលង សង្កាត់ កណ្ដោលដុំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​

​អាចទាក់ទង​នៅ​ការិយាល័យ​លក់​នៅលើ​ផ្សារ​ខេ​ស៊ី​មាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រ៉ូ​ស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​)​បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១២០០​ម៉ែត្រ​តាមផ្លូវ​បេតុង​ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។

​គំរោង​ថ្មី KC ខាងលិច​ក្រុង​ល័​ក្ខ​ខណ្ឌ​បង់​រំ​លោះ​មាន​ភាពងាយស្រួល​សំណង់​ផ្ទះល្វែង​ផ្ដល់ជូន​ប្ល​វ់​រឹង ដល់​អតិថិជន​។​ដោយឡែក​ផ្សារ​ខេ​ស៊ី​មាន​លក្ខណៈ​ជា​ផ្សារ​ភូមិ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ទូទៅ តែ​ត្រូវ​បានរៀបចំ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល ទាំង​សណ្តាប់ធ្នាប់ និង​អនាម័យ ដើម្បី​ធានា បាន​នូវ​សុខុមាលភាព​ជូន​អតិថិជន​។​ផ្សារ​មាន​ផ្នែក​ទំនិញ​ដែលមាន​តូប​លក់ទំនិញ​គ្រប់​ប្រភេទ​និង​មាន​តូប​ជាច្រើន និង​មាន​បណ្ណាគារ ហើយ​មាន​ចំណត​ក្រោម​ដី និង​ចំណត​មុខ​ផ្សារ​មាន​បរិវេន​ធំ​ទូលាយ​។

​ចំពោះ​ផ្នែក​សេវាកម្ម​មាន សួន​កម្សាន្ត​សម្រាប់​កុមារ បន្ទប់​ស្ទី​ម សូ​ណា ស្ប៉ា ក្លឹប​ហាត់ប្រាណ យ៉ូ​ហ្គា ស្នុ​ក​ឃ័​រ​ក្លឹប​វាយ​ប៉េង​ប៉ុង​អាង​ហែល​ទឹក​និង​គម្រោង​ស្កា​យ​បារ​និង​អាហា​រដ្ឋា​ន​ផ្សេងៗ​។​ផ្សារ​យើង​មាន​ចក្ខុវិស័យ​ចូលរួមចំណែក​បម្រើ​ប្រជាពលរដ្ឋ​ជា​អ្នកផ្តល់​សេវាកម្ម​កីឡា​សុខភាព​និង​ជា​កន្លែង​កម្សាន្ត​លំហែកាយ​ស្របតាម​បី​ចំណុច​គឺ​គុណភាព​សេវា​ល្អ​តម្លៃ​សមរម្យ​ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់​សម្រាប់​អតិថិជន​។​

​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​ខន​ស្ត្រា​ក់សិន​ខូ​អិ​ល​ធី​ឌី​អចលនទ្រព្យ​គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ភូមិ​ស្រុក​ឲ្យ​មានការ​រីកចម្រើន សមស្រប​តាម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular