ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅពេលនេះលោកអ្នកអាចសម្រុកការងារឱ្យបានចប់សព្វគ្រប់ពី ព្រោះថាឆ្លងដល់សប្តាហ៍ ក្រោយដួងរាសីអាចជួបផលលំបាកច្រើនជាងនេះក្នុងការ បំពេញកិច្ចការងារ។ អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយ អាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយ។ការធ្វើដំណើរគ្រប់ទិសទីគប្បីប្រយ័ត្នក្រុមនុស្សបង្កបញ្ហាណាមួយ ។
រីឯគូស្នេហាកំលោះក្រមុំពុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរហេតុនេះ ទោះធ្វើអ្វីក៏សម្រេចជោគជ័យមួយចំនួនត្រឡប់មកវិញដែរ។នាពេលនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះងាយទទួលរងឧបទ្រពយាយីច្រើនត្រូវឆ្លងកាត់។ អ្នកប្រកបរបររកស៊ីជួញ ដូរមានការជឿនលឿនទៅមុខពិសេសបើចង់បើករបរថ្មីៗផងតែងសមដូចប្រកបមួយចំនួនត្រឡប់មកវិញផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗត្រូវចេះមើលឱ្យវែងឆ្ងាយហើយត្រូវចៀសឱ្យឆ្ងាយស្នេហាភ្លើតភ្លើននាំអន្តរាយដល់អនាគត៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកពឹងពាក់អ្វីមួយគឺតែងមិនសម្រេចដូចបំណងឡើយ ហើយពិសេសងាយជួបបញ្ហាស្មុគ្រស្មាញច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ពិសេសជម្លោះវិវាទព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។ការធ្វើអ្វីដំណើរឆ្ងាយជិតជួបនូវបញ្ហាប្រទាំងប្រទើសច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។
សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបប្រសើរ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកអាចត្រូវទទួលរងនូវព្យុះភ្លៀងបន្តិចបន្តួចចូលយាយីធ្វើឱ្យត្រូវលំបាកក្នុងការឆ្លងកាត់។ការប្រកបការងារក៏ដូច្នេះដែរគឺមានដំណើរលំបាកហើយច្រើនជួបឧបសគ្គយាយីផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សវាយប្រហារនិងតាមប៉ងយាយីអាក្រក់ដោយប្រការណាមួយហើយចំណែកបញ្ហាចំណូល នោះឃើញថាមានការចូលដោយតានតឹងណាស់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីលោកអ្នកត្រូវមានស្មារតីភ្ញាក់រលឹកកុំងប់ងុលតែរឿងស្នេហាហើយត្រូវរកពេលរៀនសូត្រឬបំពេញការងារវិញទើបប្រសើរទៅគ្រាខាងមុខ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដោយសារដួងរាសីត្រឹមកម្រិតមធ្យម ហេតុនេះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានដែរពីព្រោះថាផលប៉ះទង្គិចក៏មានជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបបញ្ហាខ្សត់ចំណូលហើយពិសេសងាយកើតមានបញ្ហាជាមួយ អ្នកមានមុខរបរដូចគ្នាណាស់។ការធ្វើដំណើរឆ្ងាយជិតមិន សូវមានសុវត្តិភាពប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួត ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ចុះធ្វើអ្វីមួយតែងហុចផលល្អៗមកវិញដូចជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបការ លំបាកបន្តិចប៉ុន្តែយ៉ាងណាក៏មានភាពសុខដុមល្អប្រពៃ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសុខដុមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនគប្បីទៅទីកន្លែងស្ងាត់គ្មានមនុស្សឬទៅជាមួយក្រុមមនុស្សប្លែកមុខឡើយពីព្រោះថាគេអាចបង្កបញ្ហាមិនល្អណាមួយមកឱ្យនៅពេលក្រោយ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីមិនសូវសមដូចប្រកបទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ ការធ្វើដំណើរក្នុងពេលព្រឹកពុំមានអ្វីជាឧបសគ្គទេតែពេលថ្ងៃបន្តិចឱ្យប្រយ័ត្នឧប្បត្តិ ហេតុយាយី។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិចហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនថែមទៀត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ហើយការមានទំនាស់ក៏ច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីល្អប្រសើរប៉ុន្តែយ៉ាងណាការប៉ះទង្គិចកើតឡើងបណ្តាលមកពីគំនិតនិងអារម្មណ៍របស់ខ្លួនឯងមានច្រើន ដូចនេះគប្បីមានការប្រយ័ត្ន ប្រយែងបន្តិច ទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការកម្រើកបន្តិចវិញហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅ។ការធ្វើ ដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារការចរចាអ្វីមួយពីព្រោះថាតែងហុចផលល្អៗមកវិញហួសពីការគិតទុកផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះជួបការលំបាកក្នុងការរកផលចំណូលណាស់តែងាយចំណាយទៅវិញ ហេតុនេះត្រូវចេះចាយវាយសន្សំសំចៃដើម្បីចៀសវាងជួបវិបត្តិ ថវិការណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការស្មុគស្មាញនិងបង្កជម្លោះចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីល្អជាមធ្យម។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នប្រយែងផងដែរពិសេសកិច្ចការសំខាន់ងាយប្រែប្រួលពីល្អមកអាក្រក់បានគ្រប់ពេលវេលាផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញផ្លូវឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវ គោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេផងដែរព្រោះភាពស៊យនៅអុកឡុកយាយីនៅឡើយទេ។ ការធ្វើ ដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងស្វាគមន៍រាក់ទាក់ជានិច្ច។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនឈានចូលកើត។សម្រាប់នៅពេលនេះបុរសធ្វើអ្វីក៏ដោយមានការលេចធ្លោគួរសមតែយ៉ាងណាលោកអ្នកមានឧបសគ្គនិងរឿងរាវរត់ចូលផងដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជនឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រប់ផង។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះ ៕