ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក អ៊ុក សិទ្ធិ​ជាតិ ប្រធាន​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត និង​លោក Casey Barnett នាយក​សាលា CamEd បាន​អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​ជើងឯក កីឡាអត្តពលកម្ម​វិទ្យាស្ថាន CamEd ក្រោម​ការសហការ រវាង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត និង​វិទ្យាស្ថាន CamEd ដើម្បី​ការ​អភិ​ឌ្ឍ វិស័យ​អត្តពលកម្ម ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES 2023 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

ទិដ្ឋភាព​​ប្រគល់​រង្វាន់ ដល់​ជ័យលាភី​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថា ការប្រកួត​នេះ គឺជា​ការចូលរួមចំណែក ក្នុងការ​អភិ​ឌ្ឍ វិស័យ​អត្តពលកម្ម ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ ព្រមទាំង​ជាការ​បំផុសគំនិត យុវជន យុវតី ក្នុងប្រទេស​កម្ពុជា ជាពិសេស​ជំរុញ​ឲ្យ​វិទ្យាស្ថាន សកលវិទ្យា​ល័យ មហាវិទ្យាល័យ នៅ​ទូទាំងប្រទេស ត្រូវបង្កើត​ព្រឹត្តិការណ៍ ការប្រកួត​កីឡា គ្រប់​ប្រភេទ​របស់ខ្លួន​។​

ទិដ្ឋភាព​ប្រកួតជើងឯក កីឡាអត្តពលកម្ម​វិទ្យាស្ថាន Cam Ed

​លោក​បាន​បន្តថា ការប្រកួត​ជើងឯក កីឡាអត្តពលកម្ម​វិទ្យាស្ថាន Cam Ed នេះ បាន ក្លាយជា​ព្រឹត្តិការណ៍ ការប្រកួត​ប្រចាំឆ្នាំ របស់​វិទ្យាស្ថាន នេះ​តែម្តង​៕v