យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា វីរុសកូរ៉ូណាអាចក្លាយជាមេរោគឆ្លងដែលមិនចេះបាត់ទៅណា ហើយបង្កឱ្យផ្ទុះជំងឺឆ្លងប្រចាំរដូវ។

បណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងស្ថិតក្រោមក្តាប់នៃការរាលដាលរបស់វីរុសកូរ៉ូណាដំបូងបង្អស់ ដែលបានឆ្លងដល់មនុស្ស ៩០.០០០ នាក់និងសម្លាប់មនុស្សជាង ៣.០០០ នាក់។

ខណៈករណីនៅកូរ៉េខាងត្បូងអ៊ីតាលីនិងអ៊ីរ៉ង់នៅតែបន្តកើនឡើង ការរាលដាលនៃមេរោគឆ្លងនេះកំពុងចាប់ផ្តើមស្ថិតក្រោមការគ្រប់គ្រងនៅក្នុងប្រទេសចិន។

ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វីរុសនេះអាចនឹងមិនបាត់ទៅវិញទាំងស្រុងនោះទេ ហើយវាអាចនឹងក្លាយជាជំងឺប្រចាំរដូវកាលដូចជាជំងឺផ្តាសាយ ជំងឺឈឺទ្រូងនិងជំងឺគ្រុនក្តៅ។

ទាំងនេះជាមេរោគដែលកើតមានឡើងរាល់រដូវរងាមិនអាចព្យាបាលបានទេហើយជារឿយៗមនុស្សមិនអាចផលិតប្រព័ន្ធភាពស៊ាំទប់ទល់នឹងពួកវាបានទេ ដោយសារពួកវាផ្លាស់ប្តូររូបរាងញឹកញាប់ពេក។

វីរុសកូរ៉ូណាអាចនឹងដើរតាមគន្លងតែមួយ ហើយក្លាយជាជំងឺធម្មតាដូចផ្តាសាយដែរ៕ ដោយ៖ កញ្ញាដាលីស

វីរុសកូរ៉ូណាអាចនឹងក្លាយជាជំងឺប្រចាំរដូវរងាដូចផ្តាសាយដែរ