ខ្លាញ់ក្បបាលពោះគឺជាបញ្ហាមួយដែលធ្វើឲ្យអ្នកស្លៀកពាក់ទៅតឹងខ្លាំង។ប៉ុន្តែវាគឺជារឿងគ្រោះ ថ្នាក់ដែរ។ យ៉ាងណាមិញខ្លាញ់ប្រភេទនេះគឺជាកត្តាប្រឈមមុខដ៏សំខាន់មួយនៃជំងឺទឹកនោម ផ្អែមប្រភេទទី២ ជំងឺបេះដូង និងជំងឺផ្សេងៗទៀត។ ថ្វីបបើការសម្រកខ្លាញ់ប្រភេទនេះអាច ជារឿងពពិបបាក តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបាន។ ខាងក្រោមនេះគឺជាគន្លឹះ សម្រកខ្លាញ់ក្បាលពោះដែលមានការបកស្រាយពីវិទ្យាសាស្ត្រ៖
ញ៉ាំអាហារមានជាតិសរសៃរលាយឲ្យបានច្រើន
ជាតិសរសៃរលាយនឹងបឺតស្រូបជាតិទឹក និងបបង្កើតជាជែលដែលអាចបន្ថយការធ្វើចលនា របស់ពោះវៀនក្នុងប្រព័ន្ធរំលាយអាហារបាន។ ការសិក្សាបបានបង្ហាញថាជាតិសរសៃប្រភេទ នេះនឹងជំរុញដល់ការសម្រកទម្ងន់តាមរយៈការជួយឲ្យមានអារម្មណ៍ឆ្អែតដូច្នេះអ្នកក៏មិនសូវ ញ៉ាំច្រើនដែរ។ វាក៏ប្រហែលជាបន្ថយចំនួនកាឡូរីដែលរាងកាយបឺតស្រូបពីអាហារថែមទៀត។ ក្រៅពីនេះ ជាតិសរសៃរលាយអាចទប់ស្កាត់ការដុះខ្លាញ់ក្បាលពោះផង។
ប្រភពជាតិសរសៃរលាយដ៏ឆ្លាតវៃមានដូចជា៖
- ផ្លែបឺរ
– សណ្តែកបារាំង
– សណ្តែកបណ្តុះ
– ផ្លែបឺរីពណ៌ខ្មៅ។
ចៀសវាងអាហារដែលមានជាតិខ្លាញ់ Trans Fats
ខ្លាញ់បប្រភេទនេះត្រូវបានបបង្កើតឡើងដោយការច្របាច់អ៊ីដ្រូស៊ីនចូលទៅក្នុងខ្លាញ់ Unsaturated Fat ដូចជា ប្រេងសណ្តែកសៀងជាដើម។ វាត្រូវបបានគេរកឃើញក្នុងប្រភេទប័រ Margarines និងច្រើនតែបបន្ថែមទៅក្នុងអាហារវេចខ្ចប់ប៉ុន្តែអ្នកផលិតភាគច្រើនឈប់ប្រើ វាហើយ។ ខ្លាញ់ប្រភេទនេះត្រូវបានគេរកឃើញថាជាប់ទាក់ទងនឹងការរលាក ជំងឺបេះដូង អាំងស៊ុយលីនរ៉េស៊ីស្តង់ និងដុះខ្លាញ់ក្បាលពោះ។ ដើម្បីបបន្ថយខ្លាញ់ក្បបាលពបោះ យកល្អគួរតែចៀសឲ្យឆ្ងាយពីផលិតផលអាហារណាដែលមានជាតិខ្លាញ់ Trans Fats នេះ។
កុំញ៉ាំគ្រឿងស្រវឹងច្រើនពេក
គ្រឿងស្រវឹងអាចមានបប្រយោជន៍ដល់សុខភាពបានបបើសិនជាញ៉ាំវាតិចតួច ប៉ុន្តែវាអាច គ្រោះថ្នាក់ដល់សុខភាពបានវិញបើសិនជាញ៉ាំច្រើនពេក។ ការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងច្រើនពេកក៏អាចធ្វើឲ្យដុះខ្លាញ់ក្បាលពោះដែរ។ ការកាត់បបន្ថយគ្រឿង ស្រវឹងបប្រហែលជាបបន្ថយទំហំចង្កេះផង។
ញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីន
ប្រូតេអ៊ីនគឺជាជីវជាតិដ៏សំខាន់បំផុតសម្រាប់ការគ្រប់គ្រងទម្ងន់។ ការញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីននឹងបបង្កើនការបញ្ចេញអ័រម៉ូនឆាប់ឆ្អែត PYY ។ ប្រូតេអ៊ីនក៏នឹងបង្កើនសង្វាក់នៃការរំលាយអាហារ និងជួយបបង្កើតសាច់ដុំក្នុងពេលសម្រកទម្ងន់ផងដែរ។ ចូរប្រាកដថា អ្នកបបានបញ្ចូលប្រភពប្រូតេអ៊ីនល្អៗក្នុងរបបអាហាររាល់ថ្ងៃដូចខាង ក្រោមនេះ៖
- សាច់
– ត្រី
– ស៊ុត
– អាហារធ្វើពីទឹកដោះគោ
– សណ្តែក
– បន្ថយស្ត្រេស
ស្ត្រេសអាចធ្វើឲ្យអ្នកឡើងក្បាលពោះបានតាមរយៈការធ្វើឲ្យក្រពេញលើតម្រងនោមផលិតអ័រម៉ូន Cortisol ឬហៅថាស្ត្រេសអ័រម៉ូន។ ការស្រាវជ្រាវបបានបង្ហាញថាកាលណាអ័រម៉ូននេះឡើង ខ្ពស់ វានឹងបង្កើនការញ៉ាំអាហារ និងរក្សាជាតិខ្លាញ់ក្នុងក្បាលពោះតែម្តងទៅ។ ក្រៅពពីនេះ ស្ត្រីដែលមានចង្កេះធំៗគឺងាយនឹងផលិតអ័រម៉ូន Cortisol ច្រើនណាស់ដើម្បីឆ្លើយតបនឹង ស្ត្រេស។ ការកើនឡើងរបស់អ័រម៉ូននេះនឹងធ្វើឲ្យកើតខ្លាញ់កាន់តែច្រើននៅតំបន់កណ្តាល ខ្លួន៕ ដោយៈ health.com.kh