ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
សមាគម​តេ​ក្វាន់​ដូ រាជធានី​ភ្នំពេញ បាន​បិទ​សិក្ខាសាលា រយៈពេល ១​ថ្ងៃ គឺ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ ដោយមាន​សិក្ខាកាម ចូលរួម​ចំនួន ២៤ រូប នេះ​ជា​សិក្ខាសាលា ស្ដីពី​គរុកោសល្យ​កិច្ច​តែងការ និង​មេគុន អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជ័យ ចាប ប្រធាន​សមាគម​តេ​ក្វាន់​ដូ នៅ​ក្លិប​កីឡា​តេ​ក្វាន់​ដូ ក្នុង​បរិវេណ វិទ្យាល័យ​បឹងត្របែក រា​ធានី​ភ្នំពេញ ។​

បិទ​សិក្ខាសាលា​តេ​ក្វាន់​ដូ​

​លោក សំ សុខ​យី ដែលជា​អគ្គលេខាធិការ សមាគម​តេ​ក្វាន់​ដូ WT (World Taekwondo) រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ ធ្វើឡើង ដើម្បី​ពង្រឹង​ក្បាច់គុន​តេ​ក្វាន់​ដូ និង​ធ្វើ​ឲ្យ​ក្បាច់គុន​នេះ កាន់​តែមាន​សក្ដានុពល ឡើង​បន្ថែមទៀត​។ សិក្ខាកាម ដែល​ចូលរួម​ចាប់ពី​កម្រិត​ខ្សែក្រវាត់​ខ្មៅ មួយ​ដាន់ ដល់ ៤ ដាន់ ដែល​មកពី​ក្លិប​នានា ក្នុង​រាជធានី​ភ្នំពេញ និង​ក្លិប​ពាមជីកង ក្នុង​ខេត្តកំពង់ចាម ពួកគេ​គឺជា​គ្រូ​ជំនួយ គ្រូ​បង្គោល របស់​ក្លិប​នានា​។​

​សូមបញ្ជាក់ថា តេ​ក្វាន់​ដូ WT (World Taekwondo) ដែលជា​មរតក​ក្បាច់គុន របស់​កូរ៉េខាងត្បូង សព្វថ្ងៃនេះ មាន​មនុស្ស ៩០ លាន​នាក់ ក្នុង​ពិភពលោក កំពុងតែ​ហ្វឹកហាត់​។ លើ​ពិភពលោក​នេះ ប្រទេស​ចំនួន ២០៥ ប្រទេស ដែលមាន​ប្រជាជន ហ្វឹកហាត់​ក្បាច់គុន​នេះ មិនតែប៉ុណ្ណោះ គេ​ថែមទាំង​មាន សាលា​ក្បាច់គុន​នេះ​ទៀតផង​។ សម្រាប់​កម្ពុជា ក៏​កំពុងតែ​គិតគូរ​បង្កើត​ឲ្យ​មាន​បរិញ្ញាប័ត្រ តេ​ក្វាន់​ដូ​ទៀតផង ហើយ​កម្ពុជា កំពុង​តែមាន​សក្ដានុពល លើ​ប្រភេទ​កីឡា​នេះ​ទៀតផង​។​

បិទ​សិក្ខាសាលា​តេ​ក្វាន់​ដូ​

​លោក ជ័យ ចាប ដែលជា​ប្រធាន​សមាគម​តេ​ក្វាន់​ដូ រាជធានី​ភ្នំពេញ បាន​បន្ទាប់ពី​សិក្ខាសាលា​នេះ ទៅ​សិក្ខាកាម បានទទួល​នូវ​ពុទ្ធិ​បន្ថែមទៀត​។ ជា​អ្នកចេះ​ក្បាច់គុន មិន​ត្រូវយក​ក្បាច់គុន ទៅធ្វើ​បាប មនុស្ស​ស្លូតត្រង់​នោះទេ គឺ​ត្រូវមាន​គុណធម៌ និង​សីលធម៌​ជានិច្ច​៕v