Home ព័ត៌មានជាតិ សន្តិសុខ ​ឃាត់​ជនជាតិ​...

​ឃាត់​ជនជាតិ​វៀតណាម​៥​នាក់​មាន​លិខិតឆ្លងដែន​តែ​មិន​បោះត្រា​វី​សា​ចូល​កម្ពុជា​

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​នា​ព្រឹក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២០​កម្លាំង​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​ផែន​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ធ្វើ​រដ្ឋបាល​រកឃើញ​ជន​ជាតិ​វៀតណាម​ចំនួន​៥​នាក់​ស្រី​ម្នាក់​មាន​លិខិតឆ្លងដែន​តែ​មិន​បោះត្រា​ឬ​វី​សា​ចូល​ប្រទេស​កម្ពុជា​។​

​លោក​វរសេនីយឯក​ដា​ញ់​អេង​ប៊ុន​ចាន់​ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា​ជនបរទេស​ទាំង​៥​នាក់​នេះ​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ខុសច្បាប់​តាម​ច្រក​បាវិត​មក​ធ្វើការ​នៅ​ខេត្តបាត់ដំបង​។​មានឈ្មោះ​១.​ឈ្មោះ​វូ​ធីអាញ់​(VuHaThao)​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​លិខិត​ឆ្លង​ដែ​លេខ​c4661251​។​២​ឈ្មោះ​.​ដាវ ហា​ថាវ​(Dao Ha Thao)​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ លិខិតឆ្លងដែន​លេខ​C7974774 ។​

៣​ឈ្មោះ​.​ង្វៀង វ៉ាន់​ហ្វា​ង​(Nguyen Van)​ភេទ​ប្រុស​៣១​ឆ្នាំ​លិខិតឆ្លងដែន​លេខ​B9630384​។​៤.​ឈ្មោះ​ឡេ អា​ញ់​ថឹ​ង​(Le Anh Thong) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ លិខិតឆ្លងដែន​លេខ​C8188117 ។​៥.​ឈ្មោះ​ត្រឹង ហាយ​ទៀង​(Tran Hai Tien)​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ លិខិតឆ្លងដែន​លេខ​C8871231 ។​

​លោក​ស្នងការរង​ខេត្ត​បាប​បញ្ជាក់ថា​យោងតាម​បញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​អគ្គនាយក​អន្តោប្រវេសន៍​ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​បានឱ្យ​បញ្ជូន​ជនបរទេស​ទាំងនេះ​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕S/

​ ​ ​រូប​ថ​តៈ​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​៥​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...