Home ព័ត៌មានអន្តរជាតិ ជាង​៦០០​នាក់​...

ជាង​៦០០​នាក់​ទៀត​ឆ្លង​Covid-19​នៅ​កូរ៉េ​ខាងត្បូង នៅពេល​ចំនួន​ឆ្លង​និង​ស្លាប់​នៅ​ចិន​ធ្លាក់ចុះ​គួរអោយភ្ញាក់ផ្អើល​

​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី​០៣​មីនា​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៦០០​បន្ថែមទៀត និង​៣​នាក់​ស្លាប់​ដោយ​កូរ៉ូណា​វីរុស នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​​ក្នុង​ប្រទេស​នេះ​កើន​ដល់​៤.៨១២​នាក់ នេះ​បើ​តាម​ការប្រកាស​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​កូរ៉េ​កាលពី​ថ្ងៃ​អង្គារ​។​

​កំហឹង​និង​ការភ័យខ្លាច​អំពី​វីរុស​នេះ​កំពុង​កើតមាន​នៅ​កូរ៉េខាងត្បូង នៅពេល​ក្រុម​សាសនា​មួយ​ដែល​ជា​ប្រភព​នៃ​ការផ្ទុះ​ជម្ងឺ​កំពុងស្ថិត​ក្រោយ​ការ​ពិនិត្យពិច័យ​។​​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្វះស្វែង​ធ្វើការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​ពួក​មេដឹកនាំ​ព្រះវិហារ​អាថ៌កំបាំង​ស៊ីនចេ​អុន​ជី​។​

​អភិបាលក្រុង​សេ​អ៊ូ​ល បាន​និយាយថា បើ​ពួក​មេដឹកនាំ​ក្រុម​សាសនា​នេះ បាន​សហការ​និង​ចាត់​វិធានការ​បង្ការ​នោះ​អាច​រារាំង​ការឆ្លង​រាលដាល​ធំធេង​និង​​ការស្លាប់​មនុស្ស​បាន​។​

​កាលពី​ថ្ងៃ​ចន្ទ មេដឹកនាំ​ក្រុម​សាសនា​នេះ​លោក​លី ម៉ាន់​ហ៊ី បាន​លត់​ជង្គង់​សុំទោស​ចំពោះ​ប្រទេសជាតិ ដោយសារ​តែ​សមាជិក​ម្នាក់​នៃ​ព្រះវិហារ​របស់​លោក​បាន​​ចម្លង​វីរុស​ទៅកាន់​មនុស្ស​ជាច្រើន​ទៀត​។​

​នៅ​ថ្ងៃ​អង្គារ​នេះដែរ ចិន​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​តែ​១២៥​នាក់ និង​ស្លាប់​ថ្មី​ចំនួន​៣១​នាក់​ដែល​នេះ​ជា​ចំនួន​ឆ្លង​និង​ស្លាប់​ទាប​បំផុត​ចាប់តាំងពី​ខែ​មករា​។​

​ក្រៅ​ពី​ខេត្ត​ហូ​ប៉ី ចិន​មាន​ការឆ្លង​ថ្មី​លើ​មនុស្ស​១១​នាក់​សំរាប់​ថ្ងៃ​ចន្ទ​។​សរុបទៅ អ្នក​ឆ្លង​នៅ​ចិន​កើន​ដល់​៨០.១៥១​នាក់ និង​ស្លាប់​២.៩៤៣​នាក់​គិត​ត្រឹម​ចុង​ថ្ងៃ​​ចន្ទ​៕​ប្រែ​សម្រួល​៖​វាសនា​

ស្ថាបនិក​ក្រុម​សាសនា​ស៊ីនចេ​អុន​ជី លោក​លី ម៉ាន់​ហ៊ី លត់​ជង្គង់​សុំទោស​ប្រជាជាតិ​ដោយសារ​តែ​សមាជិក​ព្រះវិហារ​ម្នាក់​របស់​លោក​បាន​ចម្លង​វីរុស​ទៅកាន់​មនុស្ស​​ជាច្រើន​នៅ​កូរ៉េខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...