Home ព័ត៌មានជាតិ សន្តិសុខ ​ប្រទះឃើញ​សព​...

​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ក្បែរ​ស្ពាន​កោះ​បូស្រុក​កំពង់លែង​

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​សព​បុរស​ម្នាក់​ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​អណ្តែត​ទឹក​នៅ​ចំណុច​ស្ពាន​កោះ​បូ​ក្នុងភូមិ​សាស្ត្រ​ឃុំ​សំរោង​សែន​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែ​មិនា ឆ្នាំ​២០២០ ។​

ប្រភពពី​ស្រុក​កំពង់លែង​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​ហ៊ុ​ហេង​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​បី​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​ជនរងគ្រោះ​បាន​ទៅ​ស្ន​ក់នៅ​ប្រកបមុខរបរ​នេសាទ​ត្រី នៅ​ចំណុច​ខាងលើ ។​ប្រភព​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២​មីនា​ប៉ូលិស​បុ​ស្តិ៍​រដ្ឋបាល​សំរោង​សែន​បានទទួល​ដំណឹង​អំពី​ការបាត់​ខ្លួន​របស់​ជនរងគ្រោះ​។​

កម្លាំង​ប៉ូលិស​រួមជាមួយ​ក្រុមគ្រួសារ​និង​ប្រជាពលរដ្ឋ​តាម​ស្វែងរក​ជន​
​រងគ្រោះ​ដែរ​តែ​រក​មិនឃើញ ។​លុះដល់​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​ស្រាប់​តែមាន​ប្រជា​នេសាទ​ប្រទះឃើញ សព​ជនរងគ្រោះ​អណ្តែត​ទឹក​នៅក្បែរ​ស្ពាន និង បានមក​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ចុះទៅពិនិត្យ​​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...