ដោយៈចាន់តូ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ខែមិនាឆ្នាំ២០២០កម្លាំងនគរបាលខណខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នាទៅកាន់តុលាការ។ជនសង្ស័យទាំង៧នាក់ដែលជាប់ពាក់ព័ន្ធនិងករណី៣ផ្សេងគ្នានោះមានដូចជា៖ករណីទី១៖លួចរថយន្តនិងជួញដូរសារធាតុញៀនចំនួន២នាក់ករណីទី២៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់និងករណីទី៣៖រក្សាទុកដោយខុសច្បាប់នូឪវសារធាតុញៀនចំនួន៣នាក់។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថាជនសង្ស័យទាំង៧នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមកហើយបានបញ្ចប់នីតិវិធីសាកសួរនិងកសាងសំណុំរឿង។ជនសង្ស័យទាំង៧នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករខាងលើនេះពិតប្រាកដមែនទើបសមត្ថកិច្ចបានប្រមូលវត្ថុតាងនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ ម្តង ។

លោកវរៈសេនីយ៍ឯកហួរម៉េងវ៉ាងអធិការនគបាលខណ្ឌសែនសុខក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់សូមមេត្តាជួយសហការណ៍និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផងប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឱ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បាន ទាន់ពេ លវេលា៕S/
