Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​សិប្បកម្ម​វៀ...

​សិប្បកម្ម​វៀតណាម​មួយកន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង​ត្រូវបាន​បង្ក្រាប​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​,​នគរបាល​ខេត្ត​,​បរិស្ថាន​ខេត្ត​,​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះបង្ក្រាប​សិប្បកម្ម​មួយកន្លែង​នៅ​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ​ក្រុង​ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​។​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ប្រមូលយក​ឈើ​និង​សម្ភារ​ជាច្រើន​ដែលជា​វត្ថុតាង​ទៅកាន់​កន្លែង​រដ្ឋបាល​ព្រៃឈើ​។

​សូមបញ្ជាក់ថា​ទីតាំង​ចុះបង្ក្រាប​គឺជា​របស់​ឈ្មួញ​វៀតណាម​ត្រូវរ៉ូវ​គ្នា​ជាមួយ​ខ្មែរ​ដែល​បើក​សិប្បកម្ម​កែច្នៃ​ឈើ​នាំ​ចេញទៅ​ក្រៅ​ខេត្ត​។​ក៏​ជា​កន្លែង​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​កាលពី​កន្លងមក​។​ទោះបីជា​ធ្លាប់​បង្ក្រាប​កន្លងមកហើយ​ថែមទាំង​បានធ្វើ​កិច្ចសន្យា​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​តែ​សិប្បកម្ម​មួយ​នេះ​នៅតែ​ដំណើរការ​ជាប្រចាំ​។​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​ម្តងទៀត​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...