ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោកណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាបានចាត់តំណាងដឹកនាំដោយ លោក កង ប៊នអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងសហការីបាននាំយក បច្ច័យនិងទឹកបរិសុទ្ធវីឃែរទៅចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខយ៉ាង ក្រៀមក្រំជាទីបំផុតជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិគាគ៥ និងជាអនុប្រធានកិត្តិយសសាខានិងក្រុមគ្រួសារទាំងមូលដឋែលុមានទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព លោកស្រីអូន វិបុល ត្រូវជាកូនបង្កើត ដែលបានទទួលមរណភាពកាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ៤០ឆ្នាំ វេលាម៉ោង ៨៖០៩នាទីយប់ ដោយរោគាពាធ ស្ថិតនៅ ភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់
ដំបង ។
លោកកង ប៊នបានបញ្ជាក់ថាមរណភាព លោកស្រី អូន វិបុលគឺជាការបាត់បង់ ភរិយា កូន ម្តាយ បងប្អូន ជាទីគោរព ស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្ស ដ៏ល្អមួយរូបដែល បានបូជាកម្លាំងកាយ កម្លាំង ចិត្ត ក្នុងការចូលរួមបម្រើកិច្ចការសង្គមនិងសាសនាដោយចិត្តបរិសុទ្ធស្មោះត្រង់។ រូបកាយរបស់លោកស្រី អូន វិបុល បាត់បង់ទៅពិតមែនប៉ុន្តែបានបន្សល់នូវសេចក្តីល្អអំពើជាកុសល កិត្តិយសសេចក្តី ថ្លៃថ្នូរចំពោះសង្គមជាតិ។
ក្នុងឱកាសដ៏មហាសែនក្រៀមក្រំនេះក្នុងនាមលោកបណ្ឌិត ប៊ុត គឹមស៊ាន លោក កងប៊ន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំសោកស្តាយ អាឡោះអាល័យជាទីបំផុតជាមួយ ក្រុមគ្រួសារនៃសពទាំងអស់និងសូមបួងដល់វត្ថុស័ក្កិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី អូន វិបុល សូមបាន ទៅសោយសុខក្នុងគតិភពជានិរន្តរ៍តរៀងទៅ៕/B