បិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៩-២០២០ នៅខេត្តស្វាយរៀង

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា​ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៩-២០២០ នៅមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ដោយមានចូលរួមពីលោក ប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ អយក ខេត្ត និងលោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ-ដៃគូពាក់ព័ន្ធ លោក លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨ តំណាងប្រតិភូកីឡាក្រុង ស្រុកទាំង៨ និងគ្រូបង្វឹកចំនួន ១៤៥នាក់ ស្រី ៤០នាក់ ព្រមទាំងកីឡាករ កីឡាការិនីចំនួន ៥៩ក្រុម ស្មើនឹង ៧២៥នាក់ ស្រី ៣៧១នាក់។

សូមបញ្ជាក់ផងដែរថាៈការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ខេត្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លើកីឡា ៥វិញ្ញាសាររួមមាន (1)បាល់ទាត់បុរស-នារី (2)បាល់ទះបុរស-នារី (3)បាល់បោះបុរស-នារី (4)អត្តពលកម្មបុរស-នារី និង(5)ប៉េតង់បុរស-នារី។ ក្រុមទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានពានមួយ ថវិកាមួយចំនួន និងសម្ភារកីឡា ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជ័យលាភីមួយ ថវិកាមួយចំនួន និងសម្ភារកីឡា ចំណាត់ថ្នាក់លេខ៣ ប័ណ្ណសរសើរមួយ ថវិកាមួយចំនួន និងសម្ភារកីឡា។

នាឱកាសនោះលោកអភិបាលរងខេត្តបានមានប្រសាសន៍ថាៈ

សព្វថ្ងៃប្រទេសជាតិមានភាពសំបូរសប្បាយ ការអភិវឌ្ឍន៍គ្រប់ទិសទី សុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលមិនអាចបំភ្លេចបាននូវពាក្យមួយឃ្លា គឺ”អរគុណ ! សន្តិភាព” ដូច្នេះហើយសូមក្មួយៗសិស្សានុសិស្សដែលទទួលបានជ័យលាភី សូមបន្តខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមចូលរួមប្រកួតនៅមណ្ឌលភ្នំពេញ យកជ័យលាភីត្រឡប់មកខេត្តយើងវិញ។

លោកបានមានប្រសាសន៍បន្តថាៈសូមក្មួយៗណែនាំដល់បងប្អូន មិត្តភក្ដិចូលរួមលេងកីឡាអោយបានច្រើន តែក៏មិនត្រូវភ្លេចខិតខំរៀនសូត្រផងដែរ ។ ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាត្រូវអនាម័យអោយបានល្អ ពិសេសត្រូវសម្អាតដៃញឹកញាប់ និងទៀងទាត់មុនពេលបរិភោគអាហារ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular