ដោយៈចាន់តូ/ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អមធ្វើការឃាត់ខ្លួនកណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។ករណីបង្ក្រាបនេះកាលពីវេលាម៉ោ១៧និង៣០នាទីថ្ងៃទី២ខែមីនាឆ្នាំ២០២០នៅចំណុចតាមផ្លូវសហពន្ធ័រុស្ស៊ីភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះវ៉ាតវឿនភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕S/