ប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិ​​ភ័យ នៅខេត្តស្វាយរៀង​

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក សុខ រស់ អភិបាលរង ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២០ នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ដែលពិធីនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំអាគារ”ឃ” សាលាខេត្តស្វាយរៀង។

អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីនេះមាន លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងសាលាដំបូងខេត្ត លោកស្រី ស្នងការរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាល នៃគណ:អភិបាលក្រុង/ស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនអគ្គិភ័យ លោកអនុប្រធានផែនការងារសេនាធិការ លោកអនុប្រធានការិយា ល័យកណ្តាល លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុក លោកប្រធានអង្គភាពទេសចរណ៍ លោកចៅសង្កាត់ទាំង៧ លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាលទាំង៨០ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសទាំង ៧ លោក លោកស្រីមន្ត្រីជំនាញថ្នាក់ខេត្ត និងក្រុង/ស្រុក និងប្រជាការពារទាំង ៧សង្កាត់ សរុបវត្តមាន ៣១៦ នាក់។

មានប្រសាសន៍ក្នុងពិធីនេះលោកអភិបាលរងខេត្ត ក្នុងនាមលោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមកបានខិតខំចូលរួមសហការអនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

លោកអភិបាលរងខេត្តបានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...

ជន​ចាស់ជរា​កុមារកំព្រា​គ្...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...