ដោយៈចាន់តូ/ភ្នំពេញ៖បុរសជនជាតិបង់ក្លាដេសម្នាក់ដេកស្លាប់ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុងសង្ស័យខ្យល់គរបង្កការផ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននឹងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យចុះទៅត្រួតពិនិត្យ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីថ្ងៃទី២ខែមីនាឆ្នាំ២០២០នៅចំណុចក្នុងផ្ទះកម្មករសំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុងផ្លូវសហពន្ធ័រុស្ស៊ីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។សមត្ថកិច្ចបានឱ្យដឹងថា៖សពមានឈ្មោះALOMJAHANGIRភេទប្រុសអាយុ៤៦ឆ្នាំជនជាតិបង់ក្លាដេស្ត មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើកាន់លិខិតឆ្លងដែនលេខ BX0979936 ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាមុនពេលកើតហេតុគឺមានមេការសំណង់បានរាយការណ៍មកថាមានមនុស្សដេកស្លាប់នៅក្នុងចំណុចខាងលើក្រោយមកសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យដើម្បីចុះមកពិនិត្យ។យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិតនងសុវណ្ណារ័ត្នគ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញសន្និដ្ឋានថាសពស្លាប់ដោយការគាំងបេដូង។បច្ចុប្បន្ន សពតម្កល់ទុកវត្តទឹកថ្លា ៕S/