ដោយៈ​វណ្ណៈ​/​ព្រះសីហនុ​៖​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​បុក​គ្នា​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​បង្ក​ឱ្យ​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល​ក្នុងស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ​។​ករណីនេះ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​127-128​ស្ថិតក្នុង​ភូមិ​ចាំ​ស្រី​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​មូលដ្ឋាន​ប​ញ្ជា​ក់ថា ទី​១-​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី 2017 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1J-6559 ទិសដៅ​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ប៊ុល ភ័ណ្ណ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ (​រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​) ។​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ប៊ុល រស្មី ភេទ​ប្រុស អាយុ ១២ ឆ្នាំ អ្នក​ទាំងពីរ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​រងរបួស​ធ្ងន់​ដូចគ្នា អ្នក​ទាំងពីរ​បញ្ជូនទៅ​មណ្ឌល​សុខភាព​តក្កវិទ​ស្រុក​កំពង់សីលា ។

​ទី​២-​ម៉ូតូ ម៉ាកវ៉េវ​អាល​ហ្វា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ ទិសដៅ​ផ្ទុយគ្នា​(​បត់​ចូល​ផ្លូវលំ​)​បើកបរ​ដោយ​ឈ្មោះ ឈឹម​ឈៀន​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​វាល​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​រងរបួស​ធ្ងន់​បច្ចុប្បន្ន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ក្រោយ​កើតហេតុ​ម៉ូតូ​ទាំងពីរ​ត្រូវបាន នគរបាល ចរាចរ​ស្រុក​កំពង់សីលា យកទៅ​រក្សាទុក​ដោះស្រាយ​តាម​នីតិវិធី​៕S/​