Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​សែ​ល​កាត​ក្ល...

​សែ​ល​កាត​ក្លាយជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដំបូង​នៅ​អាស៊ី​អាច​បញ្ចូល​ទឹកប្រាក់​ដោយ​ប្រើ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមហ៊ុន​សែ​ល​កាត​បាន​ក្លាយជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន​អាច​ប្តូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​ជាមួយនឹង​ទឹកប្រាក់​សម្រាប់​បញ្ចូល​ប្រើប្រាស់​នៅក្នុង​ទូរស័ព្ទដៃ​។​
​គំនិត​ច្នៃប្រឌិត​ថ្មី​នេះ​អាច​លេចចេញ​ជា​រូបរាង​ទៅបាន បន្ទាប់ពី​មានការ​ទំនាក់​ទំនងជា​ដៃគូ​ជាមួយ Electroneum ដែលជា​ក្រុមហ៊ុន​បម្រើ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច មាន​មូលដ្ឋាន​នៅក្នុង​ចក្រភព​អង់គ្លេស​។ បច្ចុប្បន្ន Electroneum មាន​អ្នកប្រើប្រាស់​ប្រមាណ​ជាង ៣៤០.០០០​នាក់ នៅ​ទូទាំង​ពិភពលោក​។

​មកទល់ពេលនេះ​ប្រព័ន្ធ​កម្មវិធី​របស់​ពួកគេ​បាន​ទាក់ទាញ​អ្នកប្រើប្រាស់​ជាង​៣.៥០០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​។​អ្នកប្រើប្រាស់​គ្រប់រូប​សុទ្ធតែ​អាច​ទាញយក​កម្មវិធី Electroneum មកប្រើប្រាស់​បាន​ទាំងអស់ ដោយ​វិធី​ដ៏​សាមញ្ញ​បំផុត​នោះ គឺ​ការចុះឈ្មោះ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​រូបិយប័ណ្ណ Electroneum ឬ​ដើម្បី​ទទួលបាន​ETNRewards​។​លោក​IanWatson​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹង​ឱ្យដឹងថា​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយផ្តល់​ជូន​អតិថិជន​នូវ​តម្លៃបន្ថែម​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក៏ដូចជា​ជួយ​បង្កើន​ចំណេះដឹង​ផ្នែក​ឌីជីថល​ដល់​បងប្អូន​ព​ល​រដ្ឋ​ខ្មែរ​ផងដែរ​។

​លោក​បាន​បន្ត​ឱ្យដឹងថា​“​ប្រាក់​ចំនួន​បី​ដុល្លារ​ក្នុង​មួយខែ​គឺ​គ្រប់គ្រាន់​សម្រាប់​អតិថិជន​ទូទៅ​អាច​ប្រើប្រាស់​ដើម្បី​ភ្ជាប់​គម្រោង​សម្រាប់​ការហៅ​ទូរ​សព្ទ័​ចេញ​និង​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ដែល​ក្នុងនោះ​មានដូចជា​គម្រោង​ប្តូរ​លុយ Osja Xchange ជាដើម​។ ព្រម​ជាមួយគ្នានេះ​លោក Richard Ellis នាយក​ប្រតិបត្តិ Electroneum​បានបញ្ជាក់​ឱ្យដឹងថា​ក្រុមការងារ​របស់លោក​ពិត​ជាមាន​ក្តីរំភើប​រីករាយ​ជាខ្លាំង​ក្នុងការ​ចាប់​ដៃគូ​សហកា​រ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​នៅក្នុង​ប្រទេស​កម្ពុជា​។​បន្ទាប់ពី​ក្រុមហ៊ុន​របស់លោក​បាន​ដំណើរការ​ដោយ​ជោគជ័យ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ទួរគី​និង​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ចំនួន​បួន​ទៀត​រួចមក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular