ដោយ៖គ្រញូង/បាត់ដំបង៖នគរបាលខេត្តកាលពីព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ។ជនសង្ស័យទាំងនេះត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១ខែមីនាឆ្នាំ២០២០នៅចំណុចក្រុមទី៧ភូមិពុកឆ្មារឃុំអន្លង់វិលស្រុកសង្កែ។
លោកសុខនិមលនាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាជនសង្ស័យប្រុសទាំងបីនាក់មាន១ឈ្មោះច្រឹកឆវ័ន្តអាយុ២០ឆ្នាំនៅភូមិពុកឆ្មារឃុំអន្លង់វិលស្រុកសង្កែ។២ឈ្មោះហ៊ាតចាន់រ៉ាហៅង៉ាអាយុ២៤ឆ្នាំនៅភូមិតាហែន២ឃុំរកាស្រុកសង្កែ។
ទាំងពីរនាក់នេះត្រូវសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៣ថង់ទម្ងន់០,៩២ក្រាមទូរស័ព្ទដៃ២គ្រឿងលោហធាតុពណ៌លឿង(ខ្ម្សែកចំនួន១ខ្សែមានបន្តោងរូបព្រះ)ម៉ូតូ១គ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1N2943ចាស់និងសម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕S/