ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​មន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់ឱ្យដឹង​នៅថ្ងៃនេះ​ថា​ក្នុង​ខែមករា​ឆ្នាំ​២០២០​នេះ​ភ្ញៀវទេសចរ​បរទេស​មក​កំសាន្ត​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​១៥​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំទៅ​មិញ​។​ក្នុងនោះ​ទេសចរ​ចិន​ធ្លាក់​៣០​ភាគរយ​។​ភ្ញៀវ​អឺរ៉ុប​ធ្លាក់ចុះ​៤​ភាគរយ​។​តែ​ភ្ញៀវ​ថៃ​និង​វៀតណាម​មានការ​កើន​១០​ភាគរយ​ទៅវិញ​។​


លោក​គង់​សុភា​រក្ស​មន្ត្រី​ស្ថិតិ​ផែនការ​នៃ​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​ការធ្លាក់ចុះ​ទេសចរណ៍​ក្នុង​ខែមករា​នេះ​គឺ​មុនពេល​ដែលមាន​កើត​ជំងឺ​កូ​រ៉ូ​ណា​ផ្ទុះ​នៅ​ប្រទេស​ចិន​ទៅទៀត​។​តែ​ក្នុង​ខែកុម្ភៈ​ដែលជា​ខែ​ផ្ទុះ​ជម្ងឺ​នេះ​ខ្លាំង​ពាសពេញ​ពិភពលោក​ខ្លាំង​មិនដឹងថា​វា​នឹង​ថយចុះ​ភ្ញៀវទេសចរ​ខ្លាំងក្លា​ប៉ុណ្ណា​ទេ​។​លោក​គង់ សុ​ភារៈ​មិនបាន​បង្ហាញ​តួលេខ​ទេ​ដោយសារ​ប្រមូល​មិនទាន់​អស់​។​

ប្រភពពី​មន្ត្រី​នៅ​ព្រលានយន្តហោះ​បានអោយដឹង​កាលពី​ថ្មីៗ​នេះ​ថា​ក្នុងឱកាស​កើតមាន​ផ្ទុះ​ជម្ងឺ​កូ​រ៉ូ​ណា​នា​ខែកុម្ភៈ​នេះ​ធ្វើអោយ​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​ទាំង​៣​ច្រក​ថយចុះ​៦០​ភាគរយ​បើ​ធៀប​ទៅ​និង​ឆ្នាំទៅ​មិញ​រយៈពេល​ដូចគ្នា​។​នៅ​ខេត្តសៀមរាប​គេ​សង្កេតឃើញ​មានផ្ទះ​សំណាក់​និង​សណ្ឋាគារ​មួយចំនួន​បង្ខំចិត្ត​បិទទ្វារ​បណ្តោះអាសន្ន​សិន​និង​ដាក់​ស្លាក​លក់​ឫ​ជួល​ដោយសារ​អត់​ភ្ញៀវ​ចូលទៅ​ស្នាក់នៅ​។​

ក្រសួងទេសចរណ៍​ក៏​ដូច​រាជរដ្ឋាភិបាល​កំពុង​ដុតដៃដុតជើង​រិៈ​រក​វិធា​ការណ៍​គ្រប់បែបយ៉ាង​រហូតដល់​ទៅ​លើកលែង​ពន្ធ​អាជីវកម្ម​ប្រឹង​ឃោសនា​ផ្សព្វផ្សាយ​អោយ​ភ្ញៀវ​មក​ចូលដេក​។​ដើម្បី​ស្តារ​ឩ​ស្សា​ហ​កម្ម​មួយ​នេះ​ឡើងវិញ​តាម​ដែល​អាចធ្វើ​ទៅបាន​ក្នុង​រយៈ​មួយ​យូរអង្វែង​រាប់​ខែ​ទៅមុខទៀត​៕S/​