Home ព័ត៌មានជាតិ នយោបាយ ​រសៀល​នេះ​សម្...

​រសៀល​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ចូលរួម​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ លើកទី ២២

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​០៣​ខែមីនា​ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ​ទិវា​វប្ប ធម៌​ជាតិ​៣​មីនា​លើក​ទី​២២ និង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី ៦​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ។​

រូបថតសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមទិវាវប្បធ៌មជាតិ នាពេលកន្លងមក ។ (រូបថតឯកសារ)

​ប្រធានបទ​សំខាន់​នៃ​ទិវា​វប្ប​ធ៌​ម​ជាតិ៣មីនា​ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ«​យុវ ជន​ដើម្បី​វប្បធម៌​»​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​យុវជន​ដែលជា​ទំពាំង​ស្នងឫស្សី​បាន​ចូលរួម​ដោយផ្ទាល់​កាន់តែ​ស៊ីជម្រៅ​និង​កាន់តែ​ប្រសើរឡើង​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍន៍​បេតិក ភណ្ឌ​វប្បធម៌​ជាតិ ។​

​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​តេ​ជោហ៊ុនសែន នា​ព្រឹក​ថ្ងៃទី៣ខែមីនានេះ​បាន​បង្ហោះ​ សារ​ចូលរួម​អបអរសាទរ​ទិវា​វប្ប​ធ៌​ម​ជាតិ​៣​មិនា​លើក​ទី២២ ឆ្នាំ ២០២០ថា៖ទិវា​វប្បធម៌​ជាតិ ៣ មីនា​ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ​ដែលជា​និច្ចកាល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​គុណូបការៈ​និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​នៃ​យើង​ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប​និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ការ​ប្រារព្ធ​វប្បធម៌​ជាតិ​ជាការ​ជំរុញ​ការផ្សព្វផ្សាយ​ការផ្ទេរ​ចំណេះដឹង​ចំណេះធ្វើ​ជំនាញ​បច្ចេ កទេស​និង​ទេពកោសល្យ​វប្បធម៌​ក៏ដូចជា​ក្រើនរំលឹក​បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ និង​មនសិការ​ស្នេហា​ជាតិដល់​ប្រជាពលរដ្ឋ​ទាំងអស់ជាពិសេស​យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី ដែលមាន​កាតព្វកិច្ច​ថែរក្សា​ការពារ​ឲ្យ សិ្ថ​ត​ស្ថេ​រ​គង់វង្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​និង​វប្បធម៌​ចម្រុះ​នៃ​សហគមន៍ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​រក្សាបាន​នូវ​ឯកភាព​ជាតិ សាមគ្គីភាព សន្តិភាព និង​ការអភិវឌ្ឍ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular