ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ជាអ្នកដើររើសអេតចាយដេស្លាប់ជាប់ ចិញ្ចើមថ្នល់នៅព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២០នេះគឺដឹងនូវមូលហេតុហើយក្រោយពីសមត្ថកិច្ចធ្វើកុសល្យវិច្ឆយ័សាកសពរួច និងសន្និដ្ឋានជាករណីគ្រោះថ្នាក់ចរាចរណ៍។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតតាម បណ្ដោយ ផ្លូវ ជាតិ លេខ ១នៅក្នុង ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានប្រជាពលរដ្ឋបានប្រទះឃើញសាសពស្ត្រីម្នាក់ដេកស្លាប់ជាប់ចិញ្ជើមថ្នល់ជាតិលេខ១ និងក្រោយពីទទួលព័ត៌មានខាងលើនេះ ភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាបានពិនិត្យលើខ្លួនសាកសព។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីពិនិត្យលើទើបដឹងថាសាកសពខាងលើមានឈ្មោះ នាង ណារី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរមុខររបរមិនពិតប្រាកដ (វិកលចរិក) មានទីលំនៅភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ហើយនៅលើសាកសពមានសភាព បាក់ភ្លៅសងខាង មានដាច់រលាត់កំភួនជើងខាងស្តាំ និងរលាត់សៀតស្កាខាងឆ្វេង ផ្អែកតាមការសន្និដ្ឋានគណះកម្មការកុសល្យវិច្ឆយ័បានឱ្យដឹងថាជាករណីគ្រោះថ្នាក់ចរាចរណ៍ហើយនៅក្បែរសាកសពមានទៃដាក់អេតចាយនិងលុយខ្មែរចំនួន៤៨០.០០០រៀល។

បច្ចុប្បន្ន សមត្ថកិច្ចយើងបានប្រគល់សាកសពជូនក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕/B