ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន Sharp នឹងចាប់ផ្តើមផលិតម៉ាស់វះកាត់ដើម្បីជួយទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ក្នុងរោងចក្រមួយ ដែលជាធម្មតាផលិតតែទូរទស្សន៍។
ក្រុមហ៊ុន Sharp បាននិយាយថា ការផលិតម៉ាស់នៅរោងចក្រក្នុងខេត្តមីរបស់ខ្លួននៅភាគកណ្តាលប្រទេសជប៉ុន នឹងចាប់ផ្តើមនៅចុងខែនេះ ដោយដំបូងចាប់ផ្តើមផលិត ១៥០.០០០ ម៉ាស់ក្នុងមួយថ្ងៃ បន្ទាប់មកនឹងបង្កើនដល់ ៥០០.០០០ ម៉ាស់ក្នុងមួយថ្ងៃ។
អេក្រង់គ្រឿងអេឡិចត្រូនិចជាទូទៅត្រូវបានផលិតនៅក្នុងរោងចក្រសម្លាប់មេរោគស្រាប់ដែលការពារភាគល្អិតតូចៗពីការបំពុលដល់ដំណើរការផលិតដែលធ្វើឱ្យវាស័ក្តិសមបំផុតសម្រាប់ការផលិតម៉ាស់។
ម៉ាស់មានតម្រូវការខ្ពស់ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលបានឆ្លងជាង ៨៤.០០០ នាក់ និងសម្លាប់មនុស្សជិត ៣.០០០ នាក់៕ ដោយ៖ កញ្ញាដាលីស