Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ប្រកាសសង្គ្រាម​លើ​កូរ៉ូណា​វីរុស​នៅពេល​អ្នកឆ្លង​ឈានទៅ​៥​ពាន់​នាក់​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ជែ​អ៊ីន កាលពី​ថ្ងៃ​អង្គារ​ទី​០៣​មីនា បាន​ប្រកាសសង្គ្រាម​ទល់នឹង​កូរ៉ូណា​វីរុស ដោយ​ដាក់​គ្រប់​ទី​ភ្នាក់ងាររដ្ឋ​អោយ​ស្ថិតក្នុង​​ស្ថានភាព​ប្រុង​ជើង​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង នៅពេល​ចំនួន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ប្រទេស​កើន​ជិត​៥.០០០​នាក់​។​

​កូរ៉េខាងត្បូង​ជួប​កំណើន​ការឆ្លង​កូរ៉ូណា​វីរុស​Covid-19​យ៉ាងគំហុក​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ និង​ព្រឹត្តិការណ៍​រាប់សិប​ចាប់ពី​ការប្រគំ​តន្ត្រី​K-pop​រហូត​ដល់​ការប្រកួត​​កីឡា​តាម​រដូវ ត្រូវ​បាន​លុបចោល ឬ​លើក​ពេល​ដោយសារតែ​ការខ្លាច​វីរុស​នេះ ហើយ​សាលារៀន​បន្ថែម​ការឈប់​សម្រាក​៣​សប្តាហ៍​ទៀត​នៅ​ទូទាំង​ប្រទេស​។​

​មូនបាន​និយាយថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ប្រាក់​ជាង​៣០​លាន​លាន​វ៉ុន​(២៥​ពាន់​លាន​ដុល្លារ​)​ទៅក្នុង​សេដ្ឋកិច្ច​ដើម្បី​ដោះស្រាយ​ស្ថានភាព​ធំធេង​បង្កឡើង​ដោយ​​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​។​លោក​បាន​និយាយ​ដូច្នេះ​ថា​«​ប្រទេស​ទាំងមូល​ចូល​ធ្វើ​សង្គ្រាម​នឹង​ជម្ងឺឆ្លង​នេះ​»​និង​បាន​ញ្ជា​ទៅ​គ្រប់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ធ្វើការ​ពេញ​២៤​ម៉ោង​។​

​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី​០៣​មីនា​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៦០០​បន្ថែមទៀត និង​៣​នាក់​ស្លាប់​ដោយ​កូរ៉ូណា​វីរុស នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៤.៨១២​នាក់ និង​អ្នកស្លាប់​កើន​ដល់​៣៤​នាក់ ,​នេះ​បើ​តាម​ការប្រកាស​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​កូរ៉េ​កាលពី​ថ្ងៃ​អង្គារ​។​

​កំហឹង​និង​ការភ័យខ្លាច​អំពី​វីរុស​នេះ​កំពុង​កើតមាន​នៅ​កូរ៉េខាងត្បូង នៅពេល​ក្រុម​សាសនា​មួយ​ដែល​ជា​ប្រភព​នៃ​ការផ្ទុះ​ជម្ងឺ​កំពុងស្ថិត​ក្រោយ​ការ​ពិនិត្យពិច័យ​។​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្វះស្វែង​ធ្វើការ​ចោទប្រកាន់​ឃាតកម្ម​ប្រឆាំង​ពួក​មេដឹកនាំ​ព្រះវិហារ​អាថ៌កំបាំង​ស៊ីនចេ​អុន​ជី​។​

​អភិបាលក្រុង​សេ​អ៊ូ​ល បាន​និយាយថា បើ​ពួក​មេដឹកនាំ​ក្រុម​សាសនា​នេះ បាន​សហការ​និង​ចាត់​វិធានការ​បង្ការ​នោះ​វា​អាច​រារាំង​ការឆ្លង​រាលដាល​ធំធេង​និង​ការស្លាប់​មនុស្ស​បាន​។​

​កាលពី​ថ្ងៃ​ចន្ទ មេដឹកនាំ​ក្រុម​សាសនា​នេះ​លោក​លី ម៉ាន់​ហ៊ី បាន​លត់​ជង្គង់​សុំទោស​ចំពោះ​ប្រទេសជាតិ ដោយសារ​តែ​សមាជិក​ម្នាក់​នៃ​ព្រះវិហារ​របស់​លោក​បាន​ចម្លង​វីរុស​ទៅកាន់​មនុស្ស​ជាច្រើន​ទៀត​។​

​សូម​រលឹក​ថា ស្ត្រី​វ័យ​៦១​ឆ្នាំ​ម្នាក់​ដែល​ជា​សមាជិកក្រុសាស​នា​ស៊ីនចេ​អុន​ជី​បាន​ក្តៅខ្លួន​កាលពី​ថ្ងៃ​១០​កុម្ភៈ តែ​បាន​ទៅ​ធ្វើ​ពិធី​សាសនា​ក្នុង​ព្រះវិហារ​យ៉ាងតិច​៤​លើក​​នៅ​ទីក្រុង​ដេ​ហ្គូ មុនពេល​ត្រូវ​បាន​ពិនិត្យឃើញ​ថា​មាន​វីរុស​Covid-19​។​ចាប់តាំងពី​ពេលនោះ​មក ការឆ្លង​វីរុស​នេះ​កើនឡើង​យ៉ាងគំហុក​ក្នុង​ទីក្រុង​ដេ​ហ្គូ​និង​ខេត្ត​​ក្បែរ​ខាង​មួយ​របស់​វា​។​ការពិនិត្យ​រក​វីរុស​លើ​សមាជិក​ព្រះវិហារ​នេះ​រាប់​ម៉ឺន​នាក់​ក៏​បាន​ធ្វើឡើង​។​

​នៅ​ថ្ងៃ​អង្គារ​នេះដែរ ចិន​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​តែ​១២៥​នាក់ និង​ស្លាប់​ថ្មី​ចំនួន​៣១​នាក់​ដែល​នេះ​ជា​ចំនួន​ឆ្លង​និង​ស្លាប់​ទាប​បំផុត​ចាប់តាំងពី​ខែ​មករា​។​

​ក្រៅ​ពី​ខេត្ត​ហូ​ប៉ី ចិន​មាន​ការឆ្លង​ថ្មី​លើ​មនុស្ស​១១​នាក់​សំរាប់​ថ្ងៃ​ចន្ទ​។​សរុបទៅ អ្នក​ឆ្លង​នៅ​ចិន​កើន​ដល់​៨០.១៥១​នាក់ និង​ស្លាប់​២.៩៤៣​នាក់​គិត​ត្រឹម​ចុង​ថ្ងៃ​ចន្ទ​៕​ប្រែ​សម្រួល​៖​វាសនា​

​ប្រធានាធិបតី មូន ជែ​អ៊ីន បាន​សុំទោស​ចំពោះ​ការ​ខ្វះ​ម៉ា​ស់មុខ និង​បាន​សន្យា​គាំទ្រ​បណ្តា​ក្រុមហ៊ុន​សហគ្រាស​ដែល​រងគ្រោះ​ពី​វីរុស​

ស្ថាបនិក​ក្រុម​សាសនា​ស៊ីនចេ​អុន​ជី លោក​លី ម៉ាន់​ហ៊ី លត់​ជង្គង់​សុំទោស​ប្រជាជាតិ​ដោយសារ​តែ​សមាជិក​ព្រះវិហារ​ម្នាក់​របស់​លោក​បាន​ចម្លង​វីរុស​ទៅកាន់​មនុស្ស​ជាច្រើន​នៅ​កូរ៉េខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...